Connect with us

ព័ត៌មានជាតិ

អភិបាល​ខណ្ឌទួលគោក ចុះដឹកនាំ​សម្អាត​ផុ្លូវ ៣ ខ្សែ​ក្នុង​ភូមិសាស្រ្ត​​ខណ្ឌ

បានផុស

នៅ

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោកជា ពិសី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ ចុះសម្អាតផ្លូវ និងប្រមូលសំរាមចេញពីចិញ្ចើមផ្លូវមួយចំនួន​នៅក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបាន​ឲ្យ​ដឹងថា ការចុះសម្អាតផ្លូវ និងប្រមូលសំរាមចេញពីចិញ្ចើមផ្លូវនេះបានធ្វើឡើងនៅទីតាំងចំនួន ៣ កន្លែង ក្នុងនោះរួមមាន ផ្លូវ ៦០៨ កែង ផ្លូវ ២៥៣ , ផ្លូវ២៨៣ កែង ផ្លូវ៦០៨ និង ផ្លូវ៥២៨ កែង ផ្លូវ ២៨៥ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

បន្ទាប់មកទៀតអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកជា ពិសី ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ បានចុះពិនិត្យ និងដោះស្រាយ បញ្ហាទឹកដក់នៅលេីកំណាត់ផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ ដោយសារ នៅពេលមានភ្លៀងធ្លាក់ បង្កអោយមានទឹកដក់នៅលេីផ្លូវ ព្រោះតែនៅទីតាំងនេះមិនមានប្រព័ន្ធលូទឹកភ្លៀងនោះទេ ។

ស្ថិតក្នុងទិដ្ឋភាពជាក់ស្ដែង រដ្ឋបាលខណ្ឌ បានដោះស្រាយបោសសម្អាតទឹកចេញសិន នៅថ្ងៃបន្ទាប់ ទើបរដ្ឋបាលខណ្ឌ យកគ្រឿងចក្រ មកកាយបើកផ្លូវបង្ហូរទឹក ជាពិសេស រដ្ឋបាលខណ្ឌ នឹងរៀបចំផែនការដាក់លូ ដើម្បីរំដោះទឹកចេញ កុំអោយលិចលង់លើផ្លូវជាបន្តទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

SME ចិន
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ចិនពង្រឹងការគាំទ្រដល់ SMEs ដើម្បីពង្រីកខ្លួនទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម