ព័ត៌មានជាតិ
លោកតាអាចារ្យពីរនាក់បញ្ជាក់ពីប្រវត្តិដើមផ្ការាំងភ្នំ ដែលគេច្រើនដាំនៅក្នុងវត្ត
មានការលើកឡើងនិងចម្ងល់គ្រប់ៗគ្នា អំពីដើមផ្ការាំងភ្នំ ដែលគេច្រើនឃើញដុះនៅតាមទីវត្តអារាមនានា ក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់ពីតាអាចារ្យ ឈិត សារិន នៅវត្តពាមមង្គល ក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានឲ្យដឹងថា ដើមផ្ការាំងភ្នំនេះមានដុះគ្រប់វត្តអារាម ដែលគេយកមកដាំតគ្នា ហើយនៅវត្តយើង នេះក៏បានយកមកដាំបន្តពីវត្តឧណ្ណាលោមដែរ។

ចំណែកលោកតា ជា ប៉ិច វិញបាននិយាយបញ្ជាក់ពីដើមផ្ការាំងភ្នំនេះថា គឺដោយសារតែមានរឿងមួយទាក់ទងទៅនឹងរឿងពុទ្ធប្រវត្តិ ដែលព្រះអង្គបានប្រសូត្រក៏នៅដើមផ្ការាំងភ្នំ និងត្រាស់ដឹង ឬចូលនិព្វាន ក៏នៅ ដើមផ្ការាំងភ្នំ នេះដែរ។ តាមការបញ្ជាក់ថា ដើមផ្ការាំងភ្នំនេះបានយកមកដាំស្រុកខ្មែរមកពីប្រទេសឥណ្ឌាទើបគេឃើញមកដល់ពេលនេះ ដើមផ្ការាំងភ្នំច្រើនតែដុះតែនៅតាមវត្ត ដែលជានិមិត្តរូបមួយបញ្ជាក់ថា ព្រះពុទ្ធសមណ:គោត្តមនៃយើងលោកបាន(ត្រាស់ដឹង)ហើយ។

តាមការបកស្រាយពីលោកអាចារ្យ ជា ប៉ិច បានប្រាប់ថា មូលហេតុដែលគេច្រើនយកដើមផ្ការាំងភ្នំនេះមកដាំនៅតាមវត្ត ក៏ដោយសារមានរឿងទាក់ទងទៅនឹងរឿងពុទ្ធប្រវត្តិ កាលពីជំនាន់ព្រះដែលមានព្រះនាមថាព្រះសុធ័ទ្ធ ដែលជាព្រះនាមនៅវ័យកុមារ ដែលព្រះអង្គមិនទាន់បានត្រាស់ដឹងជាព្រះពុទ្ធនៅឡើយ។លោកតាបញ្ជាក់ទៀតថា កាលពីជំនាន់ព្រះមានរឿងដំណាលថា ព្រះនាង សិរិមហាមាយា ដែលជាព្រះមាតា របស់ព្រះសុធ័ទ្ធ បានប្រសូត្រព្រះអង្គនៅក្រោមដើមរាំងភ្នំនេះ ពេលដែលព្រះនាងទៅកម្សាន្តព្រៃ ក្រោយមកក៏បានប្រសូត្រ ព្រះសុធ័ទ្ធ នៅក្នុងព្រៃ លំបរវ័ន ដែលពាក់កណ្ដាលជានគរព្រះបិតាក្មេក និង ពាក់កណ្ដាល ជានគរបិតាបង្កើត ហើយព្រះនាងសិរិមហាមាយា បានប្រសូត្រព្រះសុធ័ទ្ធ ឈតោងដើមរាំងផ្ការាំងភ្នំ។ ហើយក្នុងពេលប្រសូត្រព្រះសុធ័ទ្ធមក ឃើញមានផ្កាឈូកទ្រព្រះអង្គយាងដើរបាន៧ជំហាននិងលើកចង្អុលដៃមួយឡើងទៅលើ ដែលបញ្ជាក់ឲ្យដឹងថា អាណាចក្រនេះ យើងនឹងបានត្រាស់ដឹងជាព្រះពុទ្ធហើយ។

លោកតាអាចារ្យ ឈិត សារិន បញ្ជាក់ឡើងវិញថា ដើមផ្ការាំងភ្នំ ដែលគេច្រើនឃើញដុះនៅតាមវត្ត គឺដោយសារតែមានរឿងទាក់ទងទៅនឹងការប្រសូត្ររបស់ព្រះសមណ:គោត្តមនៃយើង។ ហើយនៅវត្តពាមមង្គល យើងនេះ ក៏មានដាំដើមផ្ការាំងភ្នំនេះដែរ។ យើងក៏បានយកដើមផ្កានេះពីវត្តលង្កាមកដាំដែរ ដើម្បីធ្វើជាតំណាងនៃការប្រសូត្ររបស់ព្រះ នៅក្រោមដើមផ្ការាំងភ្នំនេះ៕
អត្ថបទ៖ រុងរឿង



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?