Connect with us

ព័ត៌មានជាតិ

អាជីវករធ្វើពាងទឹកលក់ បញ្ជាក់​ពីតម្លៃនិងការប្រើប្រាស់របស់ពលរដ្ឋទូទៅ

បានផុស

នៅ

បច្ចុប្បន្ននេះ​ ទោះជា​មានការ​រីកចម្រើន​និង​ពេញនិយម​នៃ​ការប្រើប្រាស់​អាងទឹក​ក្តី ​តែ​ពាងទឹក​នៅតែមាន​ការប្រើ​ប្រាស់​ដដែលរបស់​ប្រជាពលរដ្ឋ​មួយចំនួន​។​

លោក យ៉ែម សារឿន រស់នៅភូមិ​ព្រែក​យាយ​ហ៊ិ​ន២ ឃុំឬ​ស្សីជ្រោយ បាន​រៀបរាប់​ឲ្យ​ដឹងថា ការប្រកបរបរ​ធ្វើ​ពាងទឹក គាត់ធ្វើ​អស់​រយៈ​ការ៣០ឆ្នាំ​មកហើយ គឺធ្វើពីរ​នាក់​កូន ដោយក្នុង១​ថ្ងៃ​ធ្វើបាន៨ពាង​។​ លោក​បញ្ជាក់​ពី​ការធ្វើ​ពាង​ថា ការធ្វើ​ពាងទឹក គឺយក​ដី​ពីដំបូក ដីប្រាំង នៅតាម​វាលស្រែ ឬដីឥដ្ឋ​ច្រាំងទន្លេ​ជាដើម​។​ លោក​បញ្ជាក់ទៀតថា​ ការធ្វើ​ពាងទឹក​ គឺ​យើង​យក​ខ្សាច់​មក​លាយ​ផ្សេងៗ​គ្នា​ បូក​ខាងក្រៅ​រួច​ដាក់​ក្នុង​លូ​នេះ ក្នុង​១​ថ្ងៃ​យើង​ធ្វើបាន៨ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជា​មានការ​កើនឡើង​នៃ​ការប្រើប្រាស់អាងទឹក​ក្នុងពេល​បច្ចុប្បន្ន​ តែ​លោក យ៉ែម សារឿន ដែលជាអ្នក​ធ្វើពាងលក់រាប់សិបឆ្នាំរូបនេះ នៅតែបញ្ជាក់ទៀតថា ពាងទឹក​នៅតែ​ពេញនិយម​ដដែល របស់​ប្រជាពលរដ្ឋ នៃការប្រើ​ ហើយ​ប្រជាជន​យើងមួយចំនួន​នៅតាម​បណ្ដា​ខេត្ត​នានា ដាច់ស្រយាល​វិញ គាត់​ទិញ​យកទៅ​ដាក់​ទឹក ព្រោះតែ​ពួកគាត់អត់​ទាន់​មានទឹកស្អាត​ចូលទៅ​ដល់​។​ ជាពិសេស​ប្រជាជន​យើង​នៅ​ខេត្តកំពង់ធំ និង​នៅតាមបណ្ដាល​ខេត្ត​មួយចំនួនទៀត​ ជាពិសេស​អ្នក​ដែល​រៀបការ​ដំបូង​គាត់​ពុំទាន់​មាន​លុយ​ឯណា​ធ្វើ​អាងទឹក​នៅឡើយ គឺ​ត្រូវតែ​ពឹងផ្អែក​លើទឹក​ភ្លៀង​នេះហើយ ជូន​កាល​គាត់​ទិញ​ពាងទឹក១ ឬ២​សិន យកទៅ​ប្រើ ទម្រាំ​តែ​រកលុយ​បានធ្វើ​អាងទឹក ព្រោះ​ពាងអស់​លុយ​តិចជាង​ធ្វើ​អាងទឹក​។​

លោក​បានបញ្ជាក់​ពី​តម្លៃលក់ពាងទឹក​ថា ពាង១លក់​ក្នុងតម្លៃថេរ គឺ៦ម៉ឺន​រៀល ដូច្នេះ​អ្នក​ទើបនឹង​រៀបការ​ថ្មីៗ​ថ្មោង​អាចមាន​លុយ​ពី​៤​ទៅ​១០ម៉ឺនរៀល អាច​ទិញ​ពាងទឹក​បាន​ប្រើ​បាន​ហើយ​។​

ពេលនេះ​ទោះជា​មានការ​ឡើង​ធ្វើ​អាងស្តុក​ទឹក​ក្ដី តែ​ការប្រើប្រាស់​ពាងទឹក​នៅតែ​ពេញនិយមរបស់​ប្រជា​ពល​រដ្ឋ​យកទៅដាក់​ទឹក​ប្រើប្រាស់​ដដែល​។​

លោក យ៉ែម សារឿន រំលឹក​ឡើងវិញថា ក្រោយ​ចប់​កូ​វីដ​១៩ លោកសង្ឃឹម​នឹងមាន​ទីផ្សារពាងទឹក​ឡើងវិញ និងសូម​បងប្អូនខ្មែរយើង​នៅតែ​ជួយ​គាំទ្រ​ដល់​ពាងទឹក​ធ្វើ​ដោយ​ដៃ​កូន​ខ្មែរ​យើង៕​

អត្ថបទ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម