Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការ ខេត្តព្រះវិហារ ធ្វើសកម្មភាពថែទាំ ជួសជុលផ្លូវ ជាប្រចាំ ពិសេសផ្លូវ ៥ ខ្សែ

បានផុស

នៅ

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន និងកំពុងបំពេញសកម្មភាពការងារថែទាំផ្លូវជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ការកាត់ស្មៅដោយម៉ាស៊ីនស្វ័យប្រវត្តិនៅលើផ្លូវជាតិក៏ត្រូវបានធ្វើឡើងជាប្រចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រុមការងារថែទាំផ្លូវនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពការងារថែទាំជាប្រចាំ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ក្នុងនោះរួមមាន៖

១. សកម្មភាណការងារកាត់ស្មៅដោយម៉ាស៊ីនស្វ័យប្រវត្តិលើផ្លូវជាតិលេខ៩ ចាប់ពី គីឡូម៉ែត្រ ៥៨៤+០០០ ដល់ គីឡូម៉ែត្រ ៥៩៤+០០០ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
២. ការងារថែទាំ ផ្លូវជាតិលេខ ៩២ (ក្រាលដីល្បាយថ្ម) ប្រវែង ៨៧,៨ គីឡូម៉ែត្រ (ចាប់ពីព្រំប្រទល់ព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច) ដោយកៀរសម្រួល ថែមដីល្បាយថ្ម ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។


៣. ការងារថែទាំផ្លូវជាតិលេខ ៩៥ ដោយស្រោចកៅស៊ូ សៀលលុបស្នាមប្រេះ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
៤. ការងារថែទាំផ្លូវជាតិលេខ ៩៥ ប្រវែង ១៦,៩ គីឡូម៉ែត្រ (ជ័យសែន-ឆែប) ដោយកៀរសម្រួល ថែមដីល្បាយថ្ម ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។


៥. ការងារថែទាំផ្លូវខេត្តលេខ 2PVH7 ប្រវែង ១៧,៧៩ គីឡូម៉ែត្រ (ចាប់ពីភូមិសែនរុងរឿង ដល់ឃុំមរកត) ដោយកៀរសម្រួល​ ថែមដីល្បាយថ្ម ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម