Connect with us

ព័ត៌មានជាតិ

ទៅហូបការ ត្រូវបង្ហាញកាតចាក់វ៉ាក់សាំង លើកលែងអ្នកមិនបានចាក់ ព្រោះបញ្ហាសុខភាព

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈបានណែនាំឱ្យអ្នកចូលរួមក្នុងពិធីទាំងអស់ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងឬ ស្កេន CR Code របស់ក្រសួងសុខាភិបាល លើកលែងចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព ហើយម្ចាស់ពិធី ឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធីត្រូវទទួលខុសត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់អ្នកចូលរួមទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងវប្បធម៌ ភ្ញៀវទាំងអស់ ត្រូវវាស់ស្ទង់សីតុណ្ហភាព និងប្រើអាល់កុលជែលសម្អាតដៃអ្នកចេញ-ចូលក្នុងបរិវេណរោងពិធី និងតម្រូវឱ្យអ្នកចូលរួមគ្រប់រូបពាក់ម៉ាស់ជានិច្ច។ ប៉ុន្តែការពាក់ម៉ាស់ សម្រាប់កូនកំលោះ និងកូនក្រមុំ នៅក្នុងពេលរៀបចំពិធីអាពាហ៍ពិពាហ៍ ត្រូវបានលើកលែង និងរក្សាគម្លាតសុវត្តិភាពត្រូវបាន លើកលែងចំពោះកូនកំលោះ កូនក្រមុំ ឪពុកម្តាយ អ្នករស់នៅក្នុងផ្ទះជាមួយគ្នា និងអ្នកដែលត្រូវស្ថិតនៅកៀកគ្នាទៅតាមភាពចាំបាច់នៃកិច្ចពិធី។

នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងវប្បធម៌ចេញផ្សាយកាលពីថ្ងៃទី០៨ វិច្ឆិកា បានឱ្យដឹងថា ម្ចាស់ផ្តើមពិធី ឪពុកម្ដាយ កូនកំលោះ កូនក្រមុំ អ្នកកំដរ អាចារ្យ អ្នកផ្លូវចៅមហា ចុងភៅ អ្នកបម្រើសេវាម្ហូបអាហារ-ភេសជ្ជៈ អ្នកភ្លេង អ្នកចម្រៀង និងអ្នកដទៃទៀតដែលត្រូវនៅកៀកគ្នា ក្នុងអំឡុងពេលកិច្ចពិធីត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ នៅមុនពេលចាប់ផ្ដើមពិធីដែលម្ចាស់ពិធីឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវលើការអនុវត្តធ្វើតេស្តរហ័សនេះ។

ក្រសួងបានស្នើឱ្យអ្នករៀបចំត្រូវកាត់បន្ថយជំនួបដោយផ្ទាល់ចំពោះកិច្ចការណាដែលអាចអនុវត្តបានចម្ងាយដូចជា ការអញ្ជើញ ភ្ញៀវតាមទូរស័ព្ទ បណ្តាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀតក៏ដូចជា ការចងចំណងដៃជាសាច់ប្រាក់ និងការទូទាត់សាច់ប្រាក់លើសេវាកម្មផ្សេងៗតាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ ជាដើម។

ចំពោះពិធីបែបប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងសាសនាគឺជាពិធីចាំបាច់ដែលត្រូវបានលើកទឹកចិត្តឱ្យរៀបចំ។ ពិធីបែបបរទេស ដូចជា កាត់នំ បោះផ្កា ក៏ដូចជាពិធីបែបបរទេសដទៃទៀត និងពិធីបន្ទាប់បន្សំផ្សេងៗ ដែលមិនចាំបាច់គប្បីត្រូវបានកាត់បន្ថយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម