Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនលោកឧកញ៉ា លី សាយឃាង បញ្ជូនមកកាន់រាជធានីភ្នំពេញ ក្រោយចេញដីកា

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា ៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង នេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៣១៧៨ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងសំណុំរឿងស៊ើបសួរចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានកំណើតនៅឃុំថ្មស ស្រុកគីរី សាគរ ខេត្តកោះកុង ហើយបច្ចុប្បន្នមានទីលំនៅផ្ទះលេខ៥៣, ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមដីកាបង្គាប់ឲ្យនាំខ្លួន លោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៨១ មាត្រា៣៩២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ ចៅក្រមសម្រេចឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ លី សាយឃាង ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។

ទាក់ទងករណីនេះ តាមប្រភពព័ត៌មានមួយចំនួនបានបង្ហើបថា ក្រោយពីមានដីការឲ្យចាប់ខ្លួននេះ លោកឧកញ៉ា លី សាយឃាង ចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយសមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញហើយ នាព្រឹកនេះ។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឧកញ៉ា លី សាយឃាង ពីបទរំលោភលើទំនុកចិត្ត បំភាន់មន្ត្រីសូរិយោដីក្នុងការបំពេញបេសកកម្ម ឬបំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដី និងលួចលក់ ឬលួចបញ្ចាំអចលនវត្ថុអ្នកដទៃ ដែលមិនមែនជារបស់ខ្លួន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម