Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន រយៈពេល៣ត្រីមាសឆ្នាំនេះ កើនឡើងជាង១៣ភាគរយ

បានផុស

នៅ

ទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ បន្តរាតត្បាតពិភពលោកយ៉ាងណាក៏ដោយ ក៏ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន រយៈពេល ៣ ត្រីមាសដំបូងឆ្នាំ២០២១ នៅតែ​រក្សាបាន​សញ្ញា​វិជ្ជមាន​ គឺ​សម្រេចបាន​រហូត​ជាង​១,៧៥៤ លាន​ដុល្លារ​កើនឡើង​ជាង​១៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ។ នេះ​បើ​យោង​របាយការណ៍ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (Jetro) ។​

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក មានតម្លៃជាង ២ ៦៥៤លានដុល្លារ  កើនជិត ២៥ភាគរយ - Khmerhome
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី ៩​ខែវិច្ឆិកា​បានបង្ហាញ​ថា ​គិតពី​ខែមករា​ដល់​ខែកញ្ញា​ឆ្នាំ​២០២១​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុន​មានទឹក​ប្រាក់​សរុប​១ ៧៥៤,៣៧ លាន​ដុល្លារ​កើន ១៣,១០ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០​ ដែលមាន​ទឹកប្រាក់​១ ៥៥១,១៥ លាន​ដុល្លារ​។​

​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​មាន​ទឹកប្រាក់​១ ៣១៦,២៥ លាន​ដុល្លារ​កើនឡើង ៨,៧ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ដែលមាន ទឹកប្រាក់​ត្រឹម ១ ២១១,៨១ លាន​ដុល្លារ។​ ចំណែក​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុ​ជា មាន​ចំនួន​ទឹកប្រាក់​៤៣៨,១២ លាន​ដុល្លារ​កើន ២៩,១​ភាគរយ​បើ​ធៀប​រយៈពេល​ដូច គ្នា​កាលពី​ឆ្នាំ​២០២០ ដែលមាន​ទឹកប្រាក់ ៣៣៩,៣៤ លាន​ដុល្លារ ។​

​ដោយឡែក​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ខែកញ្ញា​ឆ្នាំ ២០២១ មានតម្លៃ​សរុប ២៤១,៩៨ លាន​ដុល្លារ​កើនឡើង ២០,២៣ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២០១,២៧ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ចំនួន ១៨៩,០១ លាន​ដុល្លារ​កើនឡើង ១៦,១ ភាគរយ​និង​ទំនិញ​នាំចូល​ពី​ជប៉ុន​មានតម្លៃ ៥២,៩៧ លាន​ដុល្លារ​កើនឡើង ៣៧,៨ ភាគរយ​។​

​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​លើកលែង​ក្នុង​ឆ្នាំ២០២០ ​ដែល​ធ្លាក់ចុះ​ដោយសារ​ឥទ្ធិពល​ពី​ការ​រឹតបន្តឹង​ការធ្វើ​ចរាចរណ៍​ឆ្លង​ប្រទេស។ កំណើន​នៃ​ការនាំចេញ​និង​នាំចូល​ទំនិញ​បញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង ការទូត​និង​ទំនុកចិត្ត​របស់​អតិថិជន​នៃ​ប្រជាជន​ប្រទេស​ទាំង ២ លើ​គុណភាព​ផលិតផល​។ កំណើន​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​នេះ​នឹង​កើនឡើង​ច្រើ​បន្ថែម ទៀត​ខណៈ​កម្ពុជា​បាននិងកំពុង​រៀបចំ​និង​ដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មីៗ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឱ្យ​វិនិយោគិន​បរទេស​រួមទាំង​ជនជាតិ​ជប៉ុន​ចូលមក​បើក​ដំណើរ​ការផលិត​កែច្នៃ​សម្រាប់​នាំចេញ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ​ជប៉ុន​ជាទី​ផ្សារ​មាន​សក្តានុពល​មួយ​របស់​កម្ពុជា​ហេតុនេះ ​កម្ពុជា​រំពឹងថា​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង ២ នឹង​កើនឡើង​បន្តទៀត​ពិសេស​ពេល​កម្ពុជា​បើកទទួល​ភ្ញៀវទេសចរ​និង​អ្នកវិនិយោគ​ទូលំទូលាយ​ឡើងវិញ​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ​។​

​ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានដូចជា​សំលៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី និង គ្រឿង​ផ្គុំ​អេឡិចត្រូនិក ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានដូចជា​គ្រឿង​ម៉ាស៊ីន និង​ផលិត ផល​ប្រើប្រាស់ គ្រឿង​អេ​ឡិច​ត្រូ​និក បច្ចេកវិទ្យា​ទំនើបៗ ។

​វិបត្តិ​កូ​វីដ ១៩ ធ្វើឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជប៉ុន​ក្នុង​ឆ្នាំ ២០២០ មានតម្លៃ​សរុប​២ ១០១,៧៨ លាន​ដុល្លារ​ធ្លាក់ចុះ ៨,៣៥ ភាគរយ​បើ​ធៀប​ឆ្នាំ ២០១៩ ក្នុង នោះ​ការនាំចេញ​មាន​ទឹកប្រាក់ ១៦១៧,០៨ លាន​ដុល្លារ​ធ្លាក់ចុះ ៦,៦ ភាគរយ និង នាំចូល​មាន ៤៨៤,៧០ លាន​ដុល្លារ ធ្លាក់ ១៣,៨ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​៕

អត្ថបទ៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មការិនី
ព័ត៌មានជាតិ៣២ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម