Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមលក្ខណៈរួចហើយក្នុងការបញ្ជូនពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ​

បានផុស

នៅ

កម្ពុជា​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ប​ញ្ជូន​ពលករ​ទៅ​ធ្វើការ​ស្របច្បាប់​នៅ​ប្រទេស​ថៃ ខណៈ​ថៃ​ត្រៀម​គ្រោង​បើក​ច្រកព្រំដែន​ឡើងវិញ​ ដើម្បី​ទទួល​ពលករ​មកពី​ប្រទេស​ជិត​ខាង​រួមមាន ​កម្ពុជា មី​យ៉ាន​ម៉ា និង​ឡាវ​។​

លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជាបាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែវិច្ឆិកា​នេះ​ថា «ខ្ញុំ​បានទទួល​ដំណឹង​មក​ថា​ ភាគី​ថៃ​មាន​គម្រោង​បើក​ទទួលយក​ពលករMOUកម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ប៉ុន្តែ​នៅ​មិនទាន់មាន​នី​តី​វិធី​ច្បាស់លាស់​នៅ​ឡើយ​ទេ​។​ យើង​ទទួលបាន​នី​តី​វិធី​ពង្រាង​របស់​ថៃ​ដែរ​តែ​ត្រូវ​ឆ្លងកាត់​គណរដ្ឋមន្ត្រី​ថៃ​និង​គណៈ​កម្ម​ការប្រយុទ្ធប្រឆាំង​កូ​វីដ​ជាមុនសិន ​ទើប​គេ​សម្រេច​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​សមាគម​បាន​បន្តថា យើង​កំពុង​រង់ចាំ​ការ​ជូន​ដំណឹង​ពី​ភាគី​ថៃ​សិន​ ហើយ​មានការ​ងារ​មួយ​ចំនួន​ត្រូវ​ធ្វើការ​ពិ​ភាក្សា​ជាមួយ​ភាគី​ថៃ​ក៏ដូចជា​សមាគម​ថៃ​ទៅលើ​ពលករ​ដែល​រៀបចំ​ឯកសារ​រួចរាល់​ហើយ​តើ​វី​សា​ដែលមាន​ត្រូវធ្វើ​យ៉ាង​មិច​ខណៈ​បច្ចុប្បន្ន​មាន​ពលករ​មានវី​សា​ហើយ​ចំនួន​៩​ពាន់នាក់​។​

លោក​ប្រធាន​សមាគម​បាន​បន្តទៀតថា នៅសល់​៩​ពាន់​នាក់​នេះ​ដោយសារតែ​រង់ចាំ​យូរ​កន្លងមក​មាន​ពល​ករ​មួយចំនួន​ដែល​បានចុះឈ្មោះ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​៣០​ទៅ​៥០​ភាគរយ​បាន​លួច​ចូលទៅ​ក្នុងប្រទេស​ថៃហើយ​មាន​ខ្លះ​ចូល​បាន​និង​ខ្លះទៀត​ត្រូវ​តម្រួត​ថៃ​ចា​ប់ប​ញ្ជួ​ន​ត្រឡបមកវិញ​។​

លោក​ អន ប៊ុន​ហាក់ ​បាន​បន្ថែមថា​ ពលក​រដែ​លអាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រូវមាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​ត្រូវមាន​កាត​ចាក់​វ៉ាក់សាំង​ដែរ​បញ្ហា​នេះ​ពលករ​យើង​មិនមាន​បញ្ហា​នោះទេព្រោះថា ​ពលករ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​និង​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​រយៈពេល​៧២ម៉ោង​តាម​ម៉ាស៊ីនPCR​ដើម្បី​បញ្ជាក់​វិញ្ញាបនបត្រ​ថា​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​ពលករ​ត្រូវ​ចេញថ្លៃ​តេស្ត​ខ្លួនឯង​។​

លោក​ អន ប៊ុន​ហាក់ ​បាន​បន្ថែមទៀតថា​ ប៉ុន្តែ​ពេល​ចូល​ទៅដល់​ប្រទេស​ថៃ​មិន​តម្រូវឱ្យ​ពលករ​បង់​ទេជា​កាតព្វកិច្ច​របស់​និយោជក​ថៃ​ត្រូវ​បង់​ជំនួស​ទាំង​ការធ្វើ​តេស្ត​និង​ចេញថ្លៃ​ព្យាបាល​ប្រ​សិន​បើ​ពលករ​នោះ​មាន​វិជ្ជមាន​កូ​វីដ​១៩​។​

លោក Pairote Chotikasathien មកពី​ក្រសួង​ការងារ​ថៃបាន​មានប្រសាសន៍ថា ប្រទេស​ថៃ​គ្រោង​បើក​ច្រកព្រំដែន​ឡើងវិញដើម្បី​ទទួល​ពលករ​មកពី​ប្រទេសជិតខាង​នានា គឺ​កម្ពុជា មី​យ៉ាន​ម៉ា និង​ឡាវក្នុង​គោល​បំណង​បន្ធូរបន្ថយ​ភាពខ្វះខាត​កម្លាំង​ពលកម្មដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់ខ្លួន និង​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​។​

បើតាម​លោក Pairote Chotikasathienបានធ្វើការ​ប៉ាន់​ស្មានថា​បច្ចុប្បន្ននេះប្រទេស​លោក​ត្រូវការ​ពលរ​បរទេស​ចំនួន​៤២០.០០​នាក់​ដែល​ភាគច្រើន​ក្នុង​ការងារ​សំណង់ រោងចក្រ និង​ឧស្សាហកម្ម​អាហារ​សមុទ្រ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៥០ នាទីutes មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៤ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម