ព័ត៌មានជាតិ
អនុគណៈកម្មាធិការជំនួយសង្គមត្រូវបន្តអនុវត្តការងារឲ្យមានប្រសិទ្ធភាពជួយគ្រួសាររងគ្រោះដោយជំងឺកូវីដ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទាបានថ្លែងថា អនុគណៈកម្មាធិការជំនួយសង្គមចំណុះឲ្យក្រសួងត្រូវតែយកចិត្តទុក្ខដាក់អនុវត្តភារកិច្ចការងារចំពោះមុខឲ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយសុច្ចរិតភាព សុក្រឹតភាព និងតម្លាភាព ពោលគឺធ្វើយ៉ាងណា ឱ្យជំនួយរបស់នានារបស់រាជរដ្ឋាភិបាលតាមរយៈអនុគណៈកម្មាធិការជំនួយសង្គមនេះ បានទៅដល់គ្រួសារក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដ ចៀសវាងឱ្យបាននូវខ្សែបក្សពួក ឬគ្រួសារនិយមជាដើម ។

លោករដ្ឋមន្ត្រីថ្លែងបែបនេះនៅទីស្តីការក្រសួងក្នុងកិច្ចប្រជុំលើកទី៥ របស់អនុគណៈកម្មាធិការជំនួយសង្គម និងពិធីប្រគល់កុំព្យូទ័រយួរដៃ និងTablet ដល់មន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌនាថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ ។
ជាការឆ្លើយតបលោក វង សូត បានថ្លែងថា ការងាររបស់អនុគណៈកម្មការធិការជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ច្រើនផ្នែកលើវិស័យសង្គមកិច្ច និងមានភាពប្រែប្រួល ហើយក៏មានការងារមួយចំនួន កំពុង ត្រូវបានធ្វើរួចហើយដែរ ។ ប៉ុន្តែអ្វីដែលជាកិច្ចការចម្បងនៅចំពោះមុខនាដំណាក់កាលនេះ គឺលៃលកជួយដោះស្រាយក្តីលំបាក នៃ គ្រួសារប្រជាជន ដែលបង្ករឡើងដោយជំងឺកូវីដ១៩ ។

លោករដ្ឋមន្ត្រីថ្លែងបន្តថា អនុគណៈកម្មការធិការជំនួយសង្គម គឺជាក្រុមការងារទើបតែបង្កើតឡើងថ្មី ហើយត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងពីរ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាគូនឹងបេឡាជាតិសន្តិសុខសង្គម ។ ការងារដ៏សំខាន់បំផុតមួយរបស់ អនុគណៈកម្មការធិការដែលមានសមាសភាពមកពីអន្តរក្រសួងនេះ គឺការដោះស្រាយនូវរាល់តម្រូវការជាក់ស្តែរបស់គ្រួសារក្រីក្រងាយរងគ្រោះ ហើយអនុគណៈកម្មាធិការនេះ មិនមែនមានតែនៅក្នុងដំណាក់កាលជំងឺកូវដី ១៩ ទេ គឺនឹងមាននិរន្តរភាពតទៅ ព្រោះវាកម្មវិធីការងារថ្មីមួយរបស់រាជរដ្ឋាភិបាល ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានក្រើនរំឭកម្តងហើយម្តងទៀតដល់អ្នកពាក់ព័ន្ធទាំងឡាយឱ្យធ្វើការប្រកបដោយសុចរិតភាព សុក្រឹតភាព និង តម្លាភាព ពោលគឺធ្វើយ៉ាងណា ឱ្យជំនួយរបស់នានារបស់រាជរដ្ឋាភិបាលតាមរយៈអនុគណៈកម្មាធិការជំនួយសង្គមនេះ បានទៅដល់គ្រួសារក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដ ចៀសវាងឱ្យបាននូវខ្សែបក្សពួក ឬ គ្រួសារនិយមជាដើមនោះគឺមិនមានដាច់ខាត តែម្ដង៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ