ព័ត៌មានជាតិ
ជាង១៥ឆ្នាំ គម្រោងសំអាតមីនបានផ្ទៃដី ២៧៥ គីឡូម៉ែត្រ សំណល់មិនទាន់ផ្ទុះជិត ៣ សែនគ្រាប់
ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរ មីន បានអនុញ្ញាត លោក ស្រី Alissar CHAKER ប្រធាន អង្គការ UNDP (ថ្មី) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការ វិស័យសកម្មភាពមីន នៅកម្ពុជា។

លោក លី ធុជ មានប្រសាសន៍ថា ចាប់ពីឆ្នាំ ២០០៦ ដល់ខែកញ្ញា ឆ្នាំ ២០២១ គម្រោងនេះបាន ចូលរួមបោសសម្អាតផ្ទៃដី ប្រមាណ ២៧៥ គីឡូម៉ែត្រក្រឡា សម្រាប់យកមកប្រេីប្រាស់ ដេីម្បីបង្កបង្កេីនផល និងសាងសង់លំនៅឋាន ដោយសហគមន៍ដែលរងផលប៉ះពាល់ ព្រមទាំងបានរកឃេីញ និងកំទេចគ្រាប់មីនប្រឆាំងមនុស្ស ចំនួន ៧១ ៨៤៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១ ៥១៥ គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២១៤ ៥៤២ និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន ១ ០៧៨ ០២២ នាក់ ដែលក្នុងនោះ ៥០% គឺជាអ្នកទទួលផលជាស្ត្រី។

លោកទេសរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ UNDP ដែលបាន ចូលរួមគាំទ្រ ដល់ការងារអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះបានចូលរួមដល់ ការងារសកម្មភាពមីន មនុស្សធម៌ ចាប់តាំងពី ឆ្នាំ ២០០៦ តាមរយៈគម្រោងបោសសម្អាតមីន ដេីម្បីលទ្ធផលដែលរហូតមកដល់ពេលនេះ គឺជាការអនុវត្តគម្រោងដំណាក់កាលទី ៤។

លោកទេសរដ្ឋមន្រ្តី បានសំណូមពរ លោកស្រី Alissar CHAKER បន្តជួយកៀរគរធនធានបន្ថែម ពីសហគមន៍ផ្តល់ ជំនួយ និងដៃគូអភិវឌ្ឍន៍ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលេីកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋាន ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមានសុវត្ថិភាព តាមរយៈការចូលរួមបោសសម្អាតមីន មនុស្សធម៌ នៅកម្ពុជា។

លោកស្រី Alissar CHAKER បានបង្ហាញពីសេចក្តីសប្បាយរីករាយ ដែលបានចូលរួមធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាល ក្នុងការងារបោសសម្អាតមីន មនុស្សធម៌ ឈានឆ្ពោះទៅរកការបញ្ចប់ ការគម្រាមកំហែង ដោយសារមីន ឆ្នាំ ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ ឡាង កុសល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ