Connect with us

ព័ត៌មានជាតិ

លោកស្រី ​ពេ​ជ ចន្ទ​មុន្នី ៖ គ្រោះធម្មជាតិ គ្មាន​ប្រទេស​ណា​អាច​ទប់ស្កាត់​បានទេ ប៉ុន្តែ​អ្វី​ដែល​យើង​​ធ្វើ​បាន ​ការ​ជួយ​សង្គ្រោះ

បានផុស

នៅ

លោក​ស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ក្រុម​ការងារ​ សហការ​ជាមួយ​អាជ្ញាធរ ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​អំណោយ​មនុស្សធម៌​ ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​ប៉ៃលិន និង​បាត់ដំបង ​ចំនួន ១ ៥៤៥​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ មកពី​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំនួន​៧៧៦​គ្រួសារ និង​ពលរដ្ឋ​មក​ឃុំ​តា​ម៉ឺន និង​ឃុំ​អូ​តា​គី ខេត្ត​បាត់ដំបង​៧៦៩​គ្រួសារ​។

នៅក្នុង​ឱកាស​នោះ លោកស្រី​ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត យុវជន​ សម្ដេច​តេ​ជោ (TYDA) បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើ​ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ។

បន្ថែម​ពី​នោះ ​សូម​ឲ្យ​ពលរដ្ឋ​ទាំង​អស់ បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅ​មាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បាន​ល្អ។ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុង​ប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​។ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជា​ពិសេស​កុមារ​តូចៗ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ។ សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​សហគមន៍ ដោយ​អនុវត្ត​តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ការពារ​ជំងឺគ្រុនឈាម ​គ្រុន​ឈី​ក​។

លោកស្រី ​បញ្ជាក់​យ៉ាង​នេះ​ថា “​គ្រោះ​ធម្មជាតិ គ្មាន​ប្រទេស​ណា ឬ​នរណា អាច​ទប់ស្កាត់​បាន​ឡើយ ។ ក៏ប៉ុន្តែ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គឺ​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ មិន​ឲ្យ​លិចលង់ ដោយ​ប្រើប្រាស់​មធ្យោបាយ​សរុប កម្លាំងសរុប គ្រប់​ប្រភេទ​រួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់ រួម​នឹង​កម្លាំង​យុវជន​ស្ម័គ្រចិត្ត ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​។

លើស​ពី​នេះ ចែក​ជូន​ជា​អំណោយ​សម្ភារៈ​ប្រើប្រាស់ ស្បៀង​អាហារ ជូន​ជនរងគ្រោះ​ ដោយ​មិន​ឲ្យ​នរណា​ម្នាក់​ ស្លាប់​ដោយ​អត់​អាហារ​នោះ​ទេ រួម​ទាំង​ថ្នាំសង្កូវ​ព្យាបាល​ដល់​ពួកគាត់​ទៀត​ផង​”​។​

លោកស្រី ​ពេ​ជ ចន្ទ​មុន្នី បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​ទាំង​នេះ ម្នាក់​ៗ​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ ដែល​ជួយ​សម្រាល​ជីវភាព​​ពួក​គាត់ ខណៈ​កំពុង​តែ​មានការ​លិចលង់​ពី​គ្រោះ​ទឹកជំនន់​នេះ​។​

ចំណែក​ លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​ និង​ លោក ងួន រត​នះ អភិបាលខេត្ត​បាត់​ដំបង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់ លោក​ស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម TYDA ចំពោះ​ប្រជាពលរដ្ឋ​​រងគ្រោះ​ទឹកជំនន់​ទាំងអស់ ដែល​លោក​តែងតែ ​រួមសុខ រួម​ទុក្ខ ​ជាមួយ​ពួកគាត់​គ្រប់ពេលវេលា ក្នុង​គ្រា​មាន​គ្រោះអាសន្ន​។​

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ព្យុះ​ បាន​បក់​បោក​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​បន្តបន្ទាប់ ដែល​បង្កឲ្យ​មាន​ការ​ជន់​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​២​សប្ដាហ៍​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

​ជាមួយនោះ ប្រជា​ពលរដ្ឋ ដែល​រងគ្រោះ​ទឹកជំនន់​ ១ ៥៤៥ គ្រួសារ​នេះ ក្នុង​មួយ​គ្រួសារ ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​, ទឹកបរិសុទ្ធ​១​កេស​ ,​មី​២​កេស​, ប្រេងខ្យង​២​ដប​, ភួយ​១,​សារុង​១, ថ្នាំដុសធ្មេញ​១, ប្រេង​កូឡា​១, សាប៊ូ​ដុស​ខ្លួន​១​ដុំ ​,​ថ្នាំពេទ្យ​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

តើអាមេរិក ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសង់ស្ពាននៅ Baltimore ឡើងវិញ

ព័ត៌មានជាតិ១៤ នាទី មុន

កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន

ជីវិតកម្សាន្ដ១៥ នាទី មុន

Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

តុលាការ ICJ ចេញបញ្ជាឲ្យ អ៊ីស្រាអែល ចាត់វិធានការបន្ទាន់ដោះស្រាយ​គ្រោះទុរ្ភិក្សនៅ ហ្គាហ្សា

ព័ត៌មានជាតិ២០ នាទី មុន

ជិះរថយន្ត Jeep រុកព្រៃទៅទស្សនាទីតាំងទេសចរណ៍​​​លាក់ខ្លួន​កម្រ​ភ្ញៀវទៅដល់​នៅលើ​ភ្នំគូលែន​

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម