Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​៣៧​នាក់​អស់​លុយ​ហើយ​ មេខ្យល់​យកទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ ឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣៧​នាក់​អត់បាយ​អត់​ទឹក​នៅ​ពេញ​ព្រៃ​ក្នុង​ទឹកដី​ថៃ ក្នុង​នោះ​​អស់​លុយ​ហើយ​ថែមទាំង​ចាញ់បោក​មេខ្យល់​យកទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​ត្រូវ​ទាហាន​ឈុតខ្មៅ​នៃ​កងអនុសេនាធំ​លេខ​១២.០៦​របស់​ថៃ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រង់​ចំណុច​សយ​ស៊ី (​សយ​៤) ក្នុង​ភូមិ​សាស្ត្រ​បាន​ណូន ឃុំ​ផាន​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ទល់មុខ​ភូមិសាស្ត្រ ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨១៥ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​១០ ​ខែវិច្ឆិកា ឆ្នាំ​២០២១ ទាហាន​ព្រាន ឈុតខ្មៅ​ថៃ​កងអនុសេនាធំ​លេខ ១២.០៦ បាន​ផ្តល់​ព័ត៌មាន​មក​ថា ក្រុម​របស់​ខ្លួន​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៣៧​នាក់​ក្នុង​នោះ​មាន ស្រី​១៩​នាក់ បាន​លួច​ឆ្លងដែន​ទៅរក​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​បាន​ណូន ឃុំ​ផាន​សឹក ស្រុក​អារញ្ញ។

លោក​វរសេនីយ៍ឯក សួង សៅ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្រោយពី​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​កងអនុសេនាធំ​លេខ ១២.០៦ បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្លង​ណាំ​សៃ ដើម្បី​មាន​វិធាន​ការបន្ត។

លោក​វរសេនីយ៍ឯក សួង សៅ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ពលករ​ទាំង​៣៧​នាក់​នោះ​ បាន​និយាយ​ថា ​ក្រុម​ខ្លួន​បាន​ចាញ់បោក​មេខ្យល់​ថា​និង​ជូន​ក្រុម​ខ្លួន​ទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​ក្នុង​ការ​ជូន​នោះ​បង់​ឲ្យ​មេខ្យល់​ជូន​ក្នុង​ម្នាក់ ១.០០០​បាត ក្រោយពី​ជូន​ដល់​ចំណុច​ក្នុង​ទឹក​ដី​ថៃ​ព្រំ​ដែន កម្ពុជាថៃ ដោយ​ឃើញ​មាន​ទាហាន​ឈុត​ខ្មៅ​នៃ​កងអនុសេនាធំ​លេខ​១២.០៦​របស់​ថៃ​កំពុង​ល្បាត​តាម​ព្រំដែន​មេខ្យល់​ក៏​គេចខ្លួនបាត់​។

លោក​បានធ្វើ​ការ​អំពាវនាវ​ដល់ បង​ប្អូន​ពលករ​ទាំងអស់​ គួរ​ឲ្យ​គិត​និង​ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​និង​ឲ្យ​មេខ្យល់​ជូន​ទៅ​ថៃ ​ព្រោះ​មេខ្យល់​ជូន​ឆ្លងដែន ខុសច្បាប់ ទាំង​ប្រថុយប្រថាន​ផងដែរ៕

ដោយ ៖ វ៉ាន ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម