Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ កំណត់មណ្ឌលប្រឡងបាក់ឌុប ឆ្នាំ២០២១ ទាំង ២៥ រាជធានីខេត្ត

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៧ ធ្នូ ២០២១ នៅទូទាំងប្រទេស ដែលមានចំនួន ២០៤ មណ្ឌល ចែកជា ៤ ៦៥១ បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំ ទើបចេញផ្សាយនៅយប់ថ្ងៃទី១០ ខែវិច្ឆិកានេះ បានឱ្យដឹងថា ក្នុងចំណោមមណ្ឌលប្រឡងទាំង ២០៤ មណ្ឌល ចែកជា ៤ ៦៥១ បន្ទប់ ក្នុងនោះមាន៖

១. ខេត្តបន្ទាយមានជ័យ មាន ៧ មណ្ឌល ចែកជា ១៩៩ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៣ មណ្ឌល ចែកជា ៨៩ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៤ មណ្ឌល ចែកជា ១១០ បន្ទប់។

២. ខេត្តបាត់ដំបង មាន ១០ មណ្ឌល ចែកជា ២៨៦ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៥ មណ្ឌល ចែកជា ១២៧ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៥ មណ្ឌល ចែកជា ១៥៩ បន្ទប់។

៣. ខេត្តកំពង់ចាម មាន ១២ មណ្ឌលចែកជា ២៨៧ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៥ មណ្ឌល ចែកជា ១១៥ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៧ មណ្ឌល ចែកជា ១៧២ បន្ទប់។

៤. ខេត្តកំពង់ឆ្នាំង មាន ៨ មណ្ឌល ចែកជា ១៦៦ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ២ មណ្ឌល ចែកជា ៣៩ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៦ មណ្ឌលចែកជា ១២៧ បន្ទប់។

៥. ខេត្តកំពង់ស្ពឺ មាន ១១ មណ្ឌល ចែកជា ១៨៦ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ២ មណ្ឌល ចែកជា ៣៩ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៩ មណ្ឌល ចែកជា ១៤៧ បន្ទប់។

៦. ខេត្តកំពង់ធំ មាន ១០ មណ្ឌល ចែកជា ១៩៥ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ២ មណ្ឌល ចែកជា ៥១ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៨ មណ្ឌល ចែកជា ១៤៤ បន្ទប់។

៧. ខេត្តកំពត មាន ១០ មណ្ឌល ចែកជា ២០៥ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៣ មណ្ឌល ចែកជា ៥៦ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៧ មណ្ឌល ចែកជា ១៤៩ បន្ទប់។

៨. ខេត្តកណ្តាល មាន ១៨ មណ្ឌល ចែកជា ៣៧០ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៥ មណ្ឌល ចែកជា ១១៥ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៣ មណ្ឌល ចែកជា ២៥៥ បន្ទប់។

៩. ខេត្តកោះកុង មាន ២ មណ្ឌល ចែកជា ៤០ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ២០ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១ មណ្ឌល ចែកជា ២០ បន្ទប់។

១០. ខេត្តក្រចេះ មាន ៤ មណ្ឌល ចែកជា ៨១ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ២ មណ្ឌល ចែកជា ៣៥ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១ មណ្ឌល ចែកជា ១៧ បន្ទប់។

១១. ខេត្តមណ្ឌលគីរី មាន ២ មណ្ឌល ចែកជា ២០ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១ មណ្ឌល ចែកជា ១៧ បន្ទប់។

១២. រាជធានីភ្នំពេញ មាន ២៨ មណ្ឌល ចែកជា ៨៤០ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១៤ មណ្ឌល ចែកជា ៤១២ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៤ មណ្ឌល ចែកជា ៤២៩ បន្ទប់។

១៣. ខេត្តព្រះវិហារ មាន ៣ មណ្ឌល ចែកជា ៦៥ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ១៤ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២ មណ្ឌល ចែកជា ៥១ បន្ទប់។

១៤. ខេត្តព្រៃវែង មាន ១៣ មណ្ឌល ចែកជា ២៨៦ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៣ មណ្ឌល ចែកជា ៧៤ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១០ មណ្ឌល ចែកជា ២១៣ បន្ទប់។

១៥. ខេត្តពោធិសាត់ មាន ៥ មណ្ឌល ចែកជា ១៣៨ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ២ មណ្ឌលចែកជា ៤៩ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៣ មណ្ឌល ចែកជា ៨៩ បន្ទប់។

១៦. ខេត្តរតនគិរី មាន ២ មណ្ឌលចែកជា ៥៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ១១ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១ មណ្ឌល ចែកជា ៤ បន្ទប់។

១៧. ខេត្តសៀមរាប មាន ១២ មណ្ឌល ចែកជា ៣៥៧ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៤ មណ្ឌលចែកជា ១១២ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៨ មណ្ឌល ចែកជា ២៤៥ បន្ទប់។

១៨. ខេត្តព្រះសីហនុ មាន ៥ មណ្ឌល ចែកជា ៥៩ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ២ មណ្ឌលចែកជា ១៧ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៣ មណ្ឌលចែកជា ៤២ បន្ទប់។

១៩. ខេត្តស្ទឹងត្រែង មាន ២ មណ្ឌល ចែកជា ៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ៧ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១ មណ្ឌល ចែកជា ២៦ បន្ទប់។

២០. ខេត្តស្វាយរៀង មាន ៧ មណ្ឌល ចែកជា ១៥៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ២ មណ្ឌល ចែកជា ៣៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៥ មណ្ឌល ចែកជា ១២១ បន្ទប់។

២១. ខេត្តតាកែវ មាន ១៧ មណ្ឌល ចែកជា ៣៥៩ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៦ មណ្ឌល ចែកជា ១១៥ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១១ មណ្ឌល ចែកជា ២៤៤ បន្ទប់។

២២. ខេត្តកែប មាន ២ មណ្ឌល ចែកជា ១៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ២ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១ មណ្ឌល ចែកជា ១១ បន្ទប់។

២៣. ខេត្តប៉ៃលិន មាន ២ មណ្ឌល ចែកជា ២២ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ៧ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១ មណ្ឌល ចែកជា ១៥ បន្ទប់។

២៤. ខេត្តឧត្តរមានជ័យ មាន ៣ មណ្ឌល ចែកជា ៦១ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ១ មណ្ឌល ចែកជា ១៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២ មណ្ឌល ចែកជា ៤៨ បន្ទប់។

២៥. ខេត្តត្បូងឃ្មុំ មាន ៩ មណ្ឌល ចែកជា ១៧៦ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៣ មណ្ឌល ចែកជា ៥៩ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៦ មណ្ឌល ចែកជា ១១៧ បន្ទប់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ នឹងត្រូវកិលកាលបរិច្ឆេទពីថ្ងៃទី ៦ ទៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ វិញតាមទម្រង់ដូចឆ្នាំកន្លងមក ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥ ១៣៩ នាក់ ក្នុងនោះនារី ៦០ ៦៦១ នាក់ ចែកជា ២០៤ មណ្ឌល និង ៤ ៦៥១ បន្ទប់។

លោកបានបន្តថា ការលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ គឺដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។ លោកបានបន្តទៀតថា ទោះបីជាមានការពន្យាពេលក្តី ក៏ការប្រឡងបាក់ឌុបត្រូវបន្តអនុវត្តគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

ចំពោះការពន្យារពេលប្រឡងបាក់ឌុបនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្ដីណែនាំលម្អិត ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប តាមដំណាក់កាលសំណេរ ដំណាក់កាល កំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ៦ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ១២ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម២១ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម