Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោង​ប​ញ្ជូន​ពលករ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ រហូតដល់ ៤ ពាន់នាក់ ក្នុង១ខែ

បានផុស

នៅ

​​ភ្នំពេញ៖ កម្ពុជាគ្រោងនឹងប​ញ្ជូន​កម្មសិក្សាការី​ និង​ពលករ​ជំនាញប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ក្នុងមួយខែៗទៅ​ធ្វើការលើវិស័យផ្សេងៗនៅប្រទេសជប៉ុន ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះថា ការបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅធ្វើការនៅជប៉ុននេះ សមាគមបានបញ្ជួនជាបន្តបន្ទាប់ពី ​៥០០ ​ទៅ ​៦០០ ​នាក់​ ក្នុង​មួយ​ខែៗ ហើយ​បាន​ផ្អាកទៅវិញដោយសារជប៉ុនមាន​ផ្ទុះ​ជំងឺ​កូ​វីដ-​១៩ខ្លាំង។ ប៉ុន្តែទើបតែបើកឡើងវិញនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ថ្មីៗនេះ។

​លោក អន ប៊ុន​ហាក់ បានបន្ត​ថា​ នាពេលដ៏ខ្លីខាងមុខនេះ សមាគមនឹងបញ្ជួនពលករប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ក្នុងមួយខែៗទៅធ្វើការនៅជប៉ុនទៅលើផ្នែក កសិកម្ម វាយនភណ្ឌ ចំណីអាហារ រោងចក្រគ្រឿងសមុទ្រ សេវាកម្ម សណ្ឋាគារ និងសំណង់។

លោកបានបន្តទៀតថា ពលករខ្មែរធ្វើការនៅជប៉ុនត្រូវបានថៅកែមានការកោតសរសើរថា ឧស្សាហ៍ព្យាយាមអត់ធន់នឹងការងារ និងមានការពេញចិត្តយ៉ាងខ្លាំង ហើយបានឱ្យបន្ថែមចំនួនពលករទៅធ្វើការនៅទីនោះជាបន្តបន្ទាប់។

យោងតាមក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ឱ្យដឹង​ថា​ បច្ចុប្បន្ន​មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​សិក្សា​ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជាង ​១៥ ០០០ ​នាក់​ ដោយ​ធ្វើ​នៅ​ក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ ថែទាំ​មនុស្ស​ចាស់ គ្រឿងយន្ត​-​លោហធាតុ និង​វិស័យ​ផ្សេងៗ​ទៀត​។

គួរ​បញ្ជាក់ថា កន្លងមក​កម្ពុជាធ្លាប់​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​ ១ ​លាន ​២ ​សែន​នាក់ ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា ​ថៃ ជប៉ុន សឹង្ហ​បុរី ហុងកុង កូរ៉េខាងត្បូង​ និង​ម៉ាឡេស៊ី​ ដោយ​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា​ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​វិញ ​ប្រមាណ​ជាង ​២ ​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។ ​ក្នុងចំណោម​ប្រទេស​ទាំងនោះ​ មានតែ​ប្រទេស​ជប៉ុន​ទេ​ ដែល​កម្ពុជា​បា​នប​ញ្ជូន​ពលករ​ និង​កម្មសិក្សាការី​ទៅ​ធ្វើ​ការ​។ ​ក្រៅពីនោះ​នៅ​មិន​ទាន់​បាន​ប​ញ្ជូន​នៅឡើយ​ទេ​ ដោយសារ​មាន​បញ្ហា​ជំងឺ​កូ​វីដ-​១៩​៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម