ព័ត៌មានជាតិ
គោលដៅ៥ ធ្វើឲ្យកម្ពុជានៅឆ្នាំ២០៥០ គ្មានអ្នកស្លាប់ និងរងគ្រោះដោយជំងឺរបេង
កម្ពុជានឹងគ្មានអ្នកស្លាប់ និងអ្នកទទួលរងគ្រោះដោយសារជំងឺរបង ដោយសម្រេចតាមគោលដៅចំនួន៥ នៅក្នុងយុទ្ធសាស្ត្រជាតិ នេះបើតាមប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់ហ្សិននៃក្រសួងសុខាភិបាល បានលើកឡើង។
លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់ហ្សិននៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ផ្អែកតាមចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា គឺនៅឆ្នាំ២០៥០ នឹងធ្វើឱ្យប្រទេសកម្ពុជាគ្មានជំងឺរបេង ក្នុងនោះមិនមានការស្លាប់ មិនមានអ្នកជំងឺ និងមិនមានអ្នកទទួលរងផលប៉ះពាល់ ដែលកត្តានេះផ្អែកទៅលើគោលដៅចំនួន៥ នៅក្នុងយុទ្ធសាស្ត្រជាតិរបស់ខ្លួនយ៉ាងច្បាស់លាស់ ដើម្បីបញ្ចប់ជំងឺរបេង ឆ្នាំ ២០២១-២០៣០ តាមរយៈយន្តការនៃការពង្រឹងការត្រួតពិនិត្យតាមដាននិងការវាយតម្លៃរបស់កម្មវិធីជាតិកម្ចាត់រោគរបេង និងសមត្ថភាពឃ្លាំមើល គឺជាសសរស្តម្ភមួយរបស់យុទ្ធសាស្ត្រជាតិ ដែលគាំទ្រ និងរួមចំណែកដល់ការសម្រេចបាននូវសសរស្ដម្ភចំនួនបួនផ្សេងទៀត រួមមាន៖ ១- ការស្វែងរកនិងព្យាបាលអ្នកជំងឺរបេងទាំងអស់ , ២- ការដោះស្រាយតាមរយៈកម្មវិធីអាទិភាពជាក់លាក់ , ៣- ការទប់ស្កាត់ការកើតឡើងនៃករណីថ្មី និង ៤- ការកសាងបរិយាកាសអំណោយផល ដើម្បីទ្រទ្រង់សមត្ថភាពរបស់មជ្ឈមណ្ឌលជាតិក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព ។
លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការងារត្រួតពិនិត្យតាមដាននិងវាយតម្លៃសម្រាប់អ្នកអភិបាលកម្មវិធីរបេងថ្នាក់រាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ដែលប្រារព្ធឡើងនៅខេត្តសៀមរាប មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសិក្ខាកាមជាគ្រូ និងជាមន្ត្រីផ្នែកអភិបាលនៃកម្មវិធីជំងឺរបេងមកពីរាជធានី-ខេត្តទាំង២៥ សរុបចំនួន៤២រូប ។
លោកមានប្រសាសន៍ទៀតថា នេះជាលើកដំបូងសម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃ លើការពង្រឹងមូលដ្ឋានចំណេះដឹង និងជំនាញរបស់បុគ្គលិក ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកប្រតិបត្តិ ព្រមទាំងបុគ្គលិក នៃអង្គការមិនមែនរដ្ឋាភិបាល ដែលបានសហការគ្នា និងគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ហើយមូលដ្ឋានគ្រឹះនៃវគ្គនេះ គឺបង្កើនសមត្ថភាពមន្ត្រី និង បុគ្គលិកទាំងអស់បានចូលរួមក្នុងសកម្មភាពត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីបង្កើនជំនាញរបស់ពួកគេ ដូច្នេះតាមរយៈវគ្គនេះ សិក្ខាកាមនឹងទទួលបានអំពីមូលដ្ឋានគ្រឹះនៃការត្រួតពិនិត្យនិងវាយតម្លៃ និងការឃ្លាំមើល ដោយផ្តោតលើអាទិភាពជាតិដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងទទួលបានការបណ្តុះបណ្តាលអំពីរបៀបវិភាគ និងបកស្រាយទិន្នន័យជំងឺរបេង និងសំយោគទិន្នន័យ ដើម្បីជាធាតុចូលសម្រាប់បង្កើតរបាយការណ៍ និងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីរបៀបអភិវឌ្ឍន៍ ដំណើរការ ការគ្រប់គ្រង ការរក្សាប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយដំណើរការល្អនៅក្នុងបរិបទសម្រាប់ប្រទេសកម្ពុជា។
លោកស្រី ឡេណានៀត អារាំងហ្គូ មន្ត្រីដឹកនាំផ្នែកជំងឺឆ្លងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ ដែលហៅកាត់ថា USAID មានប្រសាសន៍ថា ជំងឺរបេងគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយយន្តការរបស់ USAID នឹងបន្តសហការពន្លឿនជាសកលជាមួយដៃគូក្នុងស្រុក អង្គការសង្គមស៊ីវិល និងសេវាឯកជននានាដើម្បីជួយពន្លឿនជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងដើម្បីបញ្ចប់ជំងឺនេះ ។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់ហ្សិន បានឲ្យដឹងថា គិតពីខែមករាដល់ខែកញ្ញាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺរបេងគ្រប់សណ្ឋានចំនួន១៤.៦១០នាក់ ក្នុងនោះមាន ៖ របេង៣កាបូក , របេងបីកាដក , របេងក្រៅសួត , របេងកុមារ និងរបេងស៊ាំថ្នាំ ដែលក្នុងចំណោមប្រជាជន១០ម៉ឺននាក់ មានអ្នកកើតជំងឺរបេងគ្រប់សណ្ឋានថយមកនៅត្រឹមតែ២៨៧នាក់ក្នុងមួយឆ្នាំ ។
តាមការវាយតម្លៃរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង ក៏ដូចជាអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅឆ្នាំ២០២០អត្រាស្លាប់ ដោយសារជំងឺរបេងមានចំនួន២០នាក់ ក្នុងចំណោម១០ម៉ឺននាក់ ដែលកើតជំងឺរបេងគ្រប់សណ្ឋាន វាមានការកើនឡើងប្រមាណជា០,១ ឬ០,២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ដែលមានតែ១៧នាក់៕
អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?