Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម បង្ហាញ ៧ កត្តា នាំឱ្យពលរដ្ឋរស់នៅដីសង្គមកិច្ចដោយសមប្រកប

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញ ៧ កត្តា នាំឱ្យពលរដ្ឋរស់នៅដីសង្គមកិច្ចដោយសមប្រកប ឬដើម្បីចៀសវាងការធ្វើចំណាកស្រុក ទន្ទឹមពេលមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល និងអង្គការដៃគូក៏ដោយ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះ ជាការឆ្លើយតបទៅនឹងម្ចាស់គណនីហ្វេប៊ុលមួយឈ្មោះ នូវ សំបូរ ដែលបានបញ្ចេញយោបល់សួរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងគោលនរយោបាយចែកដីសង្គមកិច្ច ឬដីសម្បទានសង្គមកិច្ច កាលពីថ្ងៃទី១០ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូវ សំបូរ បានលើកឡើងថា៖ “ជម្រាបសួរឯកឧត្តម ខ្ញុំឃើញគោលនយោបាយចែកដីសង្គមកិច្ច ឬដីសម្បទានសង្គមកិច្ចឱ្យអ្នកក្រីក្រគឺល្អ មានទាំងដីកសិកម្ម មានដីផ្ទះ មានផ្លូវ។ល។ តែអ្វីដែលខ្ញុំចង់សួរ គឺការបង្កបង្កើនផលរបស់កសិករ គឺដូចជាមិនបានជោគជ័យ។ បើតាមខ្ញុំ ឃើញប្រជាពលរដ្ឋខ្លះបានលក់ផ្ទះ លក់ដី និងចាកចោលផ្ទះទៅចំណាកស្រុក ម្យ៉ាងវិញទៀត ខ្ញុំមើលទៅគាត់មានដីមានផ្ទះរដ្ឋចែកឱ្យ មានទាំងអង្គការជួយជាគ្រឿងចក្រដល់សហគមន៍ទៀតផង នៅតែមិនជោគជ័យ។ តើនេះជាបញ្ហាបច្ចេកទេសដាំដុះ ឬក៏គ្មានជម្រើសទីផ្សារសម្រាប់ដាំដុះ?”។

លោក នូវ សំបូរ បានលើកឡើងទៀតថា៖ “គ្រួសារខ្លះ រដ្ឋចែកឱ្យជាង ១០ ឆ្នាំហើយ រកតែផ្ទះនៅមិនទាន់មានសមរម្យផង។ ខ្ញុំគិតថាបើចែកឱ្យពួកគាត់ហើយ រដ្ឋ ឬក្រសួងគួរគិតគូរពីកសិផលរបស់ពួកគាត់ផង គួរតែបង្កើត ឬបង្រៀនបច្ចេកទេសដាំដុះទំនើប និងស្វែងរកដំណាំណាមួយឱ្យពួកគាត់ផលិត ជួយទិញ និងស្វែងរកទីផ្សារឱ្យគាត់ដើម្បីឱ្យសហគមន៍គាត់បង្កើតជាភូមិមួយផលិតផលមួយថ្មី និងទំនើប។ បើចែកឱ្យគាត់ធ្វើកសិកម្មតាមយថាផល ពួកគាត់នៅតែក្រអីចឹង”។

ឆ្លើយតបទៅនឹង ការបញ្ចេញយោបល់របស់ម្ចាស់គណនី នូវ សំបូរ ខាងលើ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលស្គាល់ថា ពិតជាមានបញ្ហានេះបានកើតឡើងមែន ព្រោះមានជាប់ពាក់ព័ន្ធនឹងកត្តាជាច្រើន។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងចំណោមកត្តាជាច្រើននោះរួមមាន៖

១. ឆន្ទៈរបស់កសិករផ្ទាល់តែម្តង តើគាត់ពេញចិត្តនឹងមុខរបរកសិកម្មនេះ ឬអត់ ទន្ទឹមនឹងពួកគាត់មិនមានឱកាសទទួលបានប្រាក់ចំណូលផ្សេងក្រៅពីកសិកម្ម។

២. ជាប្រភេទដីថ្មី ត្រូវការពេលវេលាក្នុងការស្តារដីថ្មីនេះ។

៣. ធនធានថវិកាគាំទ្រដល់ការតាំងលំនៅឋានថ្មី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការងារកសិកម្ម និងមុខរបរ រួមមានទឹក (ហូបចុក និងការងារដាំដុះ)។

៤. ផ្លូវថ្នល់សមរម្យដែលផ្តល់លទ្ធភាពងាយស្រួលដល់ការទំនាក់ទំនងទីផ្សារ។

៥. ការចងក្រងជាបណ្តុំ និងសហគមន៍ដាំដុះ ដោយផ្សារភ្ជាប់ជាមួយបណ្តាញទីផ្សារ (ថាតើឈ្មួញអាចទៅប្រមូលទិញនៅទិនោះមកលក់នៅទីផ្សារ បានទទួលកម្រៃប្រសើរ ឬអត់)។

៦. សមត្ថភាពនៃក្រុមការងារ ដែលទទួលបន្ទុកនៃការអនុវត្តគម្រោង និងម្ចាស់ផ្តល់ជំនួយ។

៧. ទំហំដី និងប្រាក់ចំណូល ដែលទទួលបាន ពុំមានតុល្យភាពនឹងគ្នា (ត្រូវមានការសិក្សាឱ្យបានច្បាស់លាស់មុនការអនុវត្តគម្រោង ជាមួយការប្តេជ្ញាចិត្តរបស់ប្រជាជនដែលទទួលបានដី និងលំនៅឋានថ្មី)។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ បញ្ហាដែលលោកបានបញ្ជាក់ជូនខាងលើ គឺជាការសម្រេចចិត្តរបស់ប្រជាជន ជាមួយនឹងលទ្ធភាព និងសមត្ថភាព នៃមន្រ្តីអនុវត្តគម្រោង និងម្ចាស់ផ្តល់ហិរញ្ញប្បទាន តែប៉ុណ្ណោះ មិនអាចរាលដាលទៅជារឿងផ្សេងឡើយ”៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

ព័ត៌មានជាតិ៦ នាទីutes មុន

ឆាប់ៗនេះ ស្រ្តីមានផ្ទៃពោះកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា

សេដ្ឋកិច្ច១១ នាទីutes មុន

អ្នកនាំពាក្យ៖ ការបកស្រាយរបស់រដ្ឋមន្ត្រីជុំវិញតម្លៃស្រូវអូអឹម ធ្លាក់ចុះជាស្ថានភាពនៃទីផ្សារសកល

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម សំណង់ និងភោជនីយដ្ឋាន ដាក់ពាក្យធ្វើតេស្ត ដើម្បីធ្វើការនៅជប៉ុន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម