ព័ត៌មានជាតិ
ឧបការី អគ្គលេខាធិការអង្គការសហប្រជាជាតិ លើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់
លោក ឃែលិដ ឃៀរី (Khaled Khiari) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីការរស់ឡើងវិញ របស់កម្ពុជាក្រោយឆ្នាំ១៩៧៩ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង ការផ្សះផ្សារជាតិ និងការអភិវឌ្ឍផ្នែកសង្គមវប្បធម៌ បន្ទាប់ពីការបញ្ចប់អាណត្តិរបស់អ៊ុនតាក់ (UNTAC) នៅកម្ពុជាក្នុងឆ្នាំ ១៩៩៣។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឈឹមថា បទពិសោធន៍របស់កម្ពុជា អាចត្រូវបានចែករំលែកក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពក្នុង និងក្រៅតំបន់។
នៅក្នុងជំនួបនោះដែរ លោក ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។ លោកក៏បានកោតសរសើរកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដ៏ជោគជ័យ ដែលនាំមកនូវការស្តារឡើងវិញដ៏ល្អនាពេលខាងមុខ និងគូសបញ្ជាក់អំពីការត្រៀមរួចជាស្រេច របស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។
ចំពោះតួនាទីកម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២ លោកឧបនាយករដ្ឋមន្ត្រី បានលើកពីអាទិភាព ដែលកម្ពុជាបានកំណត់ ដើម្បីកសាងសហគមន៍អាស៊ានបន្ថែមទៀត ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនរបស់កម្ពុជាលើបញ្ហាតំបន់ ដោយលើកជាសំខាន់នូវការតាំងចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ តាមរយៈការពង្រឹងកិច្ចខិតខំរួមគ្នា សម្រាប់ការស្តារឡើងវិញឆាប់ រហ័សពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាងត្បាតកូវីដ-១៩ ដែលជាការល្អចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?