Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកស្អាង ឃាត់ខ្លួនបុរសជនសង្ស័យជាចោរលួចសកម្មក្នុងភូមិ

បានផុស

នៅ

ជនសង្ស័យម្នាក់ជាមុខសញ្ញា លួចយ៉ាងសកម្មប្រចាំភូមិ ត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១០៖១៥ នាទី ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ស្ថិតនៅចំណុច ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ភី សុផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ ទន់ សុភាព ហៅ អ៊ូក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ១ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលស្រុកស្អាងបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលចូលទៅសំងំក្នុងចំការក្រូច ខាងក្រោយផ្ទះរបស់ជនរងគ្រោះ បន្ទាប់បានធ្វើសកម្មភាពបម្រុងដើរចូលផ្ទះរបស់ជនរងគ្រោះ ក៏ត្រូវបានអ្នកជិតខាងរបស់ជនរងគ្រោះឃើញ ក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើល រួចបាននាំគ្នាចាប់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាលតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើ ពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពលួចនៅឃុំស្វាយប្រទាលចំនួន ០២លើក (លួចម៉ូទ័របូមទឹក និង លុយ) និង លួចនៅឃុំត្រើយស្លា ០១លើក (លួចម៉ូទ័របូមទឹក)។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីយកទៅអនុវត្តតាមនីតិវិធី៕

អត្ថបទៈ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម