Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ដោយសារតែនៅមានមនុស្សជ្រុលនិយមបែបនេះ ទើបខ្ញុំត្រូវតែបន្តការពារសន្តិភាពនៃប្រទេសនេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដោយសារតែនៅមានមនុស្សជ្រុល​និយម​មួយ​ចំនួនតូច។ ដូច្នេះហើយ ទើបសម្ដេចត្រូវបន្តការពារសន្តិភាព ដើម្បីកុំឲ្យក្រុមជ្រុលនិយមទាំងនោះ មានលទ្ធភាពរើបម្រាសបំផ្លាញជាតិ និងប្រជាជនបន្តទៀត។

ការលើកឡើង​ខាងលើនេះ គឺបន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ខ្មែរ សុវណ្ណ​ភូមិ​ បានចូលទៅខំមែន​ក្នុង​ទំព័រ​ហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីសម្ដេចបានបង្ហោះរូបភាព និងខ្លឹមសារ​ទាក់​ទងនឹងខួប ៤៥ឆ្នាំ នៃការស្លាប់យ៉ាងវេទនា កូនប្រុសច្បងរបស់សម្ដេច នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)។

អ្នកលេងហ្វេសប៊ុកឈ្មោះ ខ្មែរ សុវណ្ណ​ភូមិ ដែលគេមើលឃើញថា ជាសកម្មជនរបស់អតីតគណបក្សប្រឆាំង បាន​ចូល​ទៅ​ខំមែន ដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ទើបសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបថា «សូមបងប្អូនជួយមើលមតិរបស់ម្នាក់នេះ តើគាត់ជាសត្វ ឬជាមនុស្ស?។ ដោយសារតែនៅមានមនុស្សជ្រុលនិយមបែបនេះ ទើបខ្ញុំត្រូវតែបន្តការពារសន្តិភាពនៃប្រទេសនេះ កុំឱយក្រុមនេះមានលទ្ធភាពរើបម្រាសបំផ្លាញជាតិ និងប្រជាជនទៀត»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងខំមែនទៀតថា «សូម្បីតែយើងរំលឹកដល់កូនយើង ក៍ទើសក្បាលគាត់ដែរដូចនេះវាសមមុខហើយ ដែលរត់ចោលស្រុកទាំងមេ ទាំងកូន ដោយសារតែទង្វើរអាក្រក់របស់ខ្លួន»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម