Connect with us

ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីគ្នា បង្ករបួសស្នាម អ្នកបង្កក្លាយជាជនរងគ្រោះ

បានផុស

នៅ

អំពើ​ហិង្សា​មួយ​បាន​កើតឡើង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ផ្ដើមចេញពីទំនាស់ពាក្យសម្ដីឈានដល់ការកាប់​ប្រហារ​គ្នា ជនរងគ្រោះក្លាយជាជនបង្ក ត្រូវសមត្ថកិច្ច​​ឃាត់ខ្លួន។

លោក​វរ​សេនីយ៍ លន ចន្ថា អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ប្រាប់​អោយដឹងថា ដើមហេតុ​ដំបូង ជនរងគ្រោះជា​អ្នកបង្កមុន ដោយ​យក​ចបជីកវាយ​ទៅលើ​ជនសង្ស័យ ទើប​ជនសង្ស័យ​រត់​ទៅយក​កាំ​ប៉ិត​កាប់​អោយ​របួសធ្ងន់តែម្តង ។ ចំពោះ​សំណុំរឿង​លោកបាន​កសាង​បញ្ជូនទៅ​តុលាការ​ទាំងសងខាង ជា​ជនរងគ្រោះ​ផង ជា​ជនសង្ស័យ​ផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការ​ណ៍នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង១០​នាទី នៅ​ចំណុច​ភូមិ​ដំរី​ឆ្លង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ​ឈ្មោះ​ និ​ត ណា​ង ហៅ​ប្រុស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ។ ចំណែកជ​នស​ង្ស័យឈ្មោះ ​ខ្លុយ រ៉ា ហៅ​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល​។

លោក​អធិការរង បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ ឈ្មោះ ​ខ្លុយ រ៉ា បាន​ឈ្លោះ​គ្នា​ជាមួយ​ឈ្មោះ ​និ​ត ណា​ង ដោយ​ឈ្មោះ និ​ត ណា​ង បាន​យក​ចបជីក​វាយ​ទៅលើ​ក្បាល​ឈ្មោះ ​ខ្លុយ រ៉ា ភ្លាមនោះ​ឈ្មោះ ​ខ្លុយ ​រ៉ា​បាន​រត់​ទៅយក​កាំបិតផ្គាក់​កាប់​ឈ្មោះ ​និ​ត​ ណា​ង បណ្ដាល​ឲ្យ​មាន​របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជ័យជម្នះ​។ ចំណែក​ឈ្មោះ ​ខ្លុយ រ៉ា សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម