Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ សកម្មជនមួយចំនួន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះ ជានីតិវិធីទូទៅរបស់តុលាការ​ប៉ុណ្ណោះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ការដែលសកម្មជនមួយចំនួន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះ មិន​មែនជាសម្ភាធមកពីខាងនោះទេ តែជានីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅប៉ុណ្ណោះ។ ការអះអាងនេះ បាន​ធ្វើឡើង បន្ទាប់ពីមានសកម្មជនបរិស្ថាន និងសកម្មជនរបស់អតីតគណបក្សប្រឆាំងប្រមាណ ១០នាក់ ដែលអនុវត្ត​ទោសមួយផ្នែកនៅក្នុងពន្ធនាគារ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបន្តបន្ទាប់ ដោយទោសដែលនៅសល់ត្រូវ​បាន​ព្យួរ។ ប៉ុន្តែត្រូវ​បានមជ្ឈដ្ឋានខ្លះ បានលើកឡើងថា ការដោះលែងនេះ ដោយសាររងសម្ពាធពីខាងនេះ​ ឬខាងនោះ​ជា​ដើម។

សូមជម្រាបថា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានចេញគោលការណ៍ណែនាំមួយ ដោយជំរុញលើកទឹកចិត្តឲ្យតុលាការសម្រេច អំពីការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់ការព្យួរទោសក្នុងការកាត់ក្តី ដើម្បីរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែន ក្នុងពន្ធនាគារ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១១ ខែ​តុលានេះថា ករណីដោះលែងឲ្យពួកគេនៅក្រៅឃុំនោះ មិនមែនមានសម្ពាធពីខាងនោះទេ តែជាដំណើរការនីតិវិធីរបស់តុលាការ ដែលអនុវត្តជាទូទៅប៉ុណ្ណោះ ដោយតុលាការមិនមែនផ្ដោតលើសកម្មជន ឬមិនមែន​សកម្ម​​​ជន​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន បន្តថា សកម្មជនទាំងអស់នេះ មិនមែនត្រូវបានដោះលែងនោះទេ គឺមានន័យថា ពួកគេបាន​ប្រព្រឹត្តិ​បទល្មើស ហើយត្រូវបានតុលាការផ្ដន្ទាទោស។ ក៏ប៉ុន្តែគ្រាន់តែថា ការអនុវត្តទោសមានការអនុគ្រោះ ដែលផ្អែកលើគោលការណ៍ ណែនាំរបស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងការពន្លឿន ការដោះស្រាយសំណុំ​ការកកស្ទះសំណុំរឿង នៅក្នុងតុលាការ និងការកាត់បន្ថយការចង្អៀតណែន នៅក្នុងពន្ធនាគារជាដើម។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ហើយគោលការណ៍ហ្នឹង ក្រសួងលើកទឹកចិត្តឲ្យបន្តតទៅទៀត ទោះជាយុទ្ធនាការហ្នឹងចប់ហើយក៏ដោយ ក្នុងគោលដៅដោះស្រាយភាពចង្អៀតណែន នៅក្នុងពន្ធនាគារ ពន្លឿន​នីតិវិធីសំណុំរឿងនៅតុលាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ហើយផ្អែកលើគោលការណ៍ច្បាប់ និងនីតិវិធីច្បាប់ទាំងស្រុង ដែលមានជាធរមាន»។

លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ផ្អែកទៅលើគោលការណ៍ណែនាំ របស់ក្រសួងពាក់ព័ន្ធ ទៅលើការដោះ​ស្រាយ​ការកកស្ទះសំណុំរឿងនៅតុលាការ និងការដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺក្រុមសកម្មជន​ទាំងនោះ ត្រូវបានផ្ដន្ទាទោសមួយផ្នែកនៅក្នុងពន្ធនាគារ និងទោសដែលនៅសល់មួយផ្នែកទៀតគឺត្រូវព្យួរ។

លោកថា ក្នុងរយៈពេលព្យួរទោសនេះ ប្រសិនបើសកម្មជនទាំងនោះ ធ្វើសកម្មភាពល្មើសបំពានបំរាមមួយចំនួន ដែលតុលាការបានដាក់ចេញទេនោះ ពួកគេនឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់វិញ ពោលគឺនឹងត្រូវយកទៅ​អនុ​វត្តទោសក្នុងពន្ធនាគារឡើងវិញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម