ព័ត៌មានជាតិ
ធ្វើទារុណកម្មលើកូនចិញ្ចឹមអាយុ ៩ ឆ្នាំ មួយថ្ងៃជាង ១០០ រំពាត់ ប្រាប់គេថា ឆ្មាខ្វាច និងដើរបុកទ្វារ
ក្មេងស្រីដ៏អភ័ព្វម្នាក់ដែលបានមកធ្វើជាសមាជិកថ្មីជាមួយប្តីប្រពន្ធ១គូដែលគ្មានកូនតាំងពីអាយុ០៣ឆ្នាំសង្ឃឹមថាមានក្តីសុខ ក្រោយពីម្តាយដើមបង្កើតផ្តល់កំណើតមកហើយតែខ្វះលទ្ធភាពគ្រប់គ្រងបានប្រគល់ឲ្យប្តីប្រពន្ធ១គូមកបីបាច់ថែរក្សាតាមសំណើរសុំរបស់ពួកគេ។
តែគួរឲ្យអាសូររហូតដល់ក្មេងស្រីបានធំបន្តិចដល់បច្ចុប្បន្នមានអាយុ០៩ឆ្នាំហើយ បែជាទទួលទារុណកម្មប្រើហិង្សាអស់ជាច្រើនឆ្នាំយ៉ាងឃោឃៅពីសំណាក់ម្តាយចិញ្ចឹមទៅវិញ និងគំរាមមិនឲ្យនិយាយប្រាប់អ្នកជិតខាងឲ្យដឹងទៀតផង តែលាក់បាំងមិនជិត ខណៈអ្នកជិតខាងបានឃើញទង្វើឃោឃៅស្ទើររាល់ថ្ងៃគ្មានថ្ងៃលោះ ទើបបែកធ្លាយដល់សមត្ថកិច្ច។

ពាក់ព័ន្ធករណីនេះ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជិតខាងបានអោយដឹងកាលពីល្ងាចថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២១ថា ជារៀងរាល់ថ្ងៃពួកគាត់តែងសង្កេតឃើញក្មេងស្រីនេះត្រូវបានស្ត្រីជាម្តាយចិញ្ចឹមវាយធ្វើបាបលើរាងកាយរហូតមានស្នាមពេញខ្លួន ដោយសាតែម្តាយចិញ្ចឹមប្រើហិង្សាហើយបានប្រឌិតថាស្នាមនៅលើខ្លួនកុមារីរងគ្រោះ គឺសត្វឆ្មាខ្វាចនិងដើរបុកទ្វារជាដើមទៅវិញ។

ប្រភពបន្តប្រាប់ថា កុមារីរងគ្រោះមានឈ្មោះ ចន្ធី លីហ្សា អាយុ០៩ឆ្នាំ មានម្តាយចិញ្ចឹមឈ្មោះ អ៊ឹម សុគន្ធីអាយុ៥៧ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ហើយកុមារីរងគ្រោះខាងលើត្រូវបានពីរនាក់ប្តីប្រពន្ធដែលរៀបការហើយមិនមានកូនបានទៅសុំយកក្មេងស្រីខាងលើពីខាងឪពុកម្តាយបង្កើតដែលមានជីវភាពខ្វះខាតនៅឯមន្ទីរពេទ្យតាំងពីអាយុ០៣ឆ្នាំមកម្លេះ ។ តាំងពីយកមកខាងម្តាយចិញ្ចឹមមិនសូវជាពេញចិត្តក្មេងនោះប៉ុន្មានទេ គឺតែងតែធ្វើបាបស្ទើររាល់ថ្ងៃដោយថ្ងៃខ្លះវាយធ្វើបាបរហូតជាង១០០រំពាត់ក៏មាន និងមានពេលខ្លះវាយផងបាញ់និងជំពាមកៅស៊ូផង ដែលជាទង្វើឃោឃៅបំផុតទើបពួកគាត់ជាអ្នកជិខាងមិនអាចទ្រាំបាន។

លោកស្រី អ៊ឹម សុគន្ធី ដែលជាម្តាយចិញ្ចឹមរបស់ក្មេងរងគ្រោះបានទទួលស្គាល់ទង្វើរបស់ខ្លួនដែលមិនអាចប្រកែកបានហើយប្រាប់ថា រយៈពេលកន្លងមកខ្លួនធ្លាប់បានវាយធ្វើបាបមែន ហើយធ្លាប់បានយកកុមារីរងគ្រោះដែលជាកូនចិញ្ចឹមឱ្យទៅគេម្តងដែរ តែត្រូវបានប្ដីគាត់ទៅយកមកវិញ។ ក្រោយពីលោកមេភូមិចុះមកណែនាំរួចមក ខ្លួនមិនដែលហ៊ានធ្វើបាបទៀតទេ។
ការបកស្រាយពីម្តាយចិញ្ចឹមគ្មានចិត្តមេត្តានេះ លោក ហោ ផុន មេភូមិវត្តគរបានបញ្ជាក់អោយដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះដែរថា រឿងប្រើប្រាស់អំពើហិង្សាខាងលើ គឺមានពិតមែន ហើយរយៈពេលកន្លងមកលោកក៏ធ្លាប់បានចុះណែនាំម្តងហើយកុំអោយវាយធ្វើបាបក្មេងបន្តទៀត គឺគ្រាន់តែប្រើត្រឹមមាត់ប្រដៅបានហើយ។ លោកបន្តថា ក្រោយពីលោកចុះព្រមានម្តងមក សកម្មភាពបានធូស្បើយបានមួយរយះពេលខ្លីប៉ុណ្ណោះ ក៏ម្តាយចិញ្ចឹមរូបនេះនៅតែបន្តសកម្មភាពហិង្សារហូតដល់ថ្ងៃនេះ ទើបអ្នកជិតខាងទ្រាំលែងបាន។

ពាក់ព័ន្ធករណីហិង្សាខាងលើនេះ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ លោក ពេជ្យ សារ៉ែម អធិការក្រុងបាត់ដំបងបញ្ជាក់ថា ក្រោយមានកិច្ចអន្តរាគមន៍ពីកម្លាំងរបស់លោក ចំពោះមុខគ្រាន់តែធ្វើការណែនាំដល់ស្ត្រីដែលជាម្តាយចិញ្ចឹមហើយចំណាត់ការបន្តយ៉ាងណានោះ ខាងមន្ត្រីជំនាញរដ្ឋបាលសាលាក្រុង នឹងបន្តវិធានការនៅថ្ងៃទី១២ ខែវិច្ឆិកាស្អែកនេះបន្តទៀត ថាតើគួរមានវិធានការបែបណាឲ្យកុមារីរងគ្រោះផុតអំពីសកម្មភាពដ៏ព្រៃផ្សៃបែបនេះពីសំណាក់ម្តាយចិញ្ចឹមចិត្តឃោឃៅនេះបន្តទៀត។
ឆ្លើយតបនឹងចំណាត់ការរបស់មន្ត្រីនៃមន្ទីរជំនាញសាលាក្រុង ប្រជាពលរដ្ឋស្មើសុំឲ្យខាងមន្ត្រីជំនាញគួរពិចារណាលើអត្តចរិតរបស់ម្តាយចិញ្ចឹមរូបនេះ ខណៈអាជ្ញាធរព្រមានហើយនៅតែប្រព្រឹត្ត ដូច្នេះពួកគាត់សំណូមពរឲ្យយកកុមារីរងគ្រោះទុកនៅកន្លែងថែទាំណាមួយដែលមានសុវត្តិភាព៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា