Connect with us

ព័ត៌មានជាតិ

ចាប់ឃុំខ្លួនស្ត្រីម្នាក់ តាមសាលក្រមតុលាការចោទពីបទឆបោក និងក្លែងបន្លំ ផ្ដន្ទាទោសដាក់ពន្ធនាគារ​២ឆ្នាំ

បានផុស

នៅ

ស្ត្រីចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនតាមអំណាចសាលក្រមដែលចូលជាស្ថាពរ។

ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសឈ្មោះ កែវ សុីណា ហៅគិន អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី កែវ សុីណា ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក និងសមគំនិតក្នុងអំពើក្លែងបន្លំ» តាមាត្រា ៧៧ មាត្រា៣៧៨ មាត្រា២៨ និងមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០។

អំពើល្មើសនេះត្រូវបានតុលាការចេញសាលក្រមព្រហ្មទណ្ឌលេខ ២៦២៩ ខ ចុះថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២១ សម្រេចផ្ដន្ទាទោសឈ្មោះ កែវ សុីណា ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងបង្គាប់អោយបង់ប្រាក់ពីន័យចំនួន ៦ លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រានពីបទ ឆបោក និងសមគំនិតក្នុងអំពើក្លែងបន្លំ និងចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនត្រូវចោទយកមកអនុវត្តទ័ណ្ឌកម្មទោសតាមសេចក្ដីសម្រេចនេះ។ ហេតុដូច្នេះហើយទើបសមត្ថកិច្ចបញ្ជូនជនត្រូវចោទទៅមន្ទីរឃុំឃាំងព្រៃស៕

អត្ថបទៈ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម