ព័ត៌មានជាតិ
បង្ហាញមុខក្រុមបង្ហោះម៉ូតូបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បាននាំយកក្មេងដែលធ្វើសកម្មភាពបង្ហោះម៉ូតូប្រដេញគ្នា និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់អ្នកដទៃចំនួន១៣នាក់ធ្វើការអប់រំ និងធ្វើកិច្ចសន្យា នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ។

ក្រុមក្មេងដែលត្រូវបាននគរបាលល្បាតឃើញមានធ្វើសកម្មភាពរញ៉េរញ៉ៃ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកម្លាំងនគរបាលអន្តរាគមន៍ពិសេស សហការជាមួយ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន១៣នាក់ ដែលកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសួនច្បារ ជុំវិញបឹងស្នោ ក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ជាពិសេសនោះទៀត ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្ករការរំខានដល់អ្នកដទៃ។
ក្រោយពីមានសេចក្តីរាយការណ៍នេះ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាល គ្រប់អធិការដ្ឋានក្រុង/ស្រុក និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ត្រូវចាត់វិធានការបង្ក្រាបឲ្យខានតែបានដើម្បីយកទៅអប់រំណែនាំ។

ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានសំដែងនូវការសោកស្តាយចំពោះសកម្មភាពរបស់ក្មួយៗទាំងនេះ ដែលជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ បែរជានាំគ្នាយកពេលវេលាដ៏មានតម្លៃទៅធ្វើអំពើអបាយមុខ មិនគប្បីដែលសង្គមគេស្អប់ខ្ពើម។ ហើយជាពិសេសសោកស្តាយចំពោះពេលវេលាដែលប្រើប្រាស់ទៅសិក្សារៀនសូត្រ ឬក៏ជួយកិច្ចការងារឪពុកម្តាយនៅផ្ទះ។
ឧត្តមសេនីយ៍ទោ ហួត សុធី បានណែនាំដល់ក្មួយប្រុសទាំង១៣នាក់ មិនត្រូវប្រព្រឹត្តនូវសកម្មភាពណាមួយដែលសង្គមស្អប់ខ្ពើម គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ត្រូវធ្វើជាកូនល្អ មិត្តល្អ និងសិស្សល្អ និងត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងកសាងសង្គមគ្រួសារ និងប្រទសជាតិឲ្យមានការរីកចម្រើន ។ ក្រោយពីលោកឧត្តមសេនីយ៍ស្នងការ បានធ្វើការអប់រំណែនាំហើយ ក្មេងទំនើង ទាំង ១៣នាក់ បានធ្វើកិច្ចសន្យា និងបញ្ឈប់មិនឲ្យមានមុខជាលើកទី២ទៀត មិនដូច្នោះទេ និងអនុវត្តតាមវិធានការរដ្ឋបាល រួចមកក៏បានប្រគល់ជូនឪពុក ម្តាយ និងអាណាព្យាបាល យកទៅធ្វើការអប់រំបន្ត៕
អត្ថបទ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?