ព័ត៌មានជាតិ
កាប់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ដល់ក្នុងបន្ទប់ដេក សមត្ថកិច្ចដាក់ការសង្ស័យជាករណីគំនុំ
មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ម្នាក់ ត្រូវបានឃាត.ក កាប់ចំនួន៧កាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារៈមួយចំនួនធំគេចខ្លួនបាត់ស្រមោល ដោយករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង គឺក្នុងបន្ទប់លើគ្រែ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយបានប្រមូលសម្ភារៈរបស់ជនរងគ្រោះរួមមាន ម៉ូតូឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់។

បច្ចុប្បន្នសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ កំពុងធ្វើកោសល្យវិច័យលើសាកសព ដើម្បីស្វែងរកមុខជនសង្ស័យមកផ្ដន្ទាទោសតាមនីតិវិធី។ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ