ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យអូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំង
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យប្រទេសអូស្ត្រាលី ជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រនានា ដល់កងទ័ពបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខ នឹងជំងឺឆ្លងដែលអាចកើតឡើងនៅថ្ងៃអនាគត។

ការជំរុញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដោយមានការចូលរួមពីលោក Peter Dutton សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី កាលពីម្សិលមិញ (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១) តាមប្រព័ន្ធវីដេអូ។

តាមលទ្ធផលពីកិច្ចប្រជុំបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំឮកថា អូស្ត្រាលី គឺជាប្រទេសជាដៃគូសន្ទនារបស់អាស៊ាន ចាប់តាំងពីឆ្នាំ១៩៧៤ មក ហើយទទួលស្គាល់ថា ទំនាក់ទំនងនេះបានវិវត្តមកគ្របដណ្តប់កិច្ចសហប្រតិបត្តិការ ទៅលើសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន។ កម្ពុជាបានវាយតម្លៃយ៉ាងខ្ពស់ ទៅលើសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៃអូស្ត្រាលីចំពោះអាស៊ាន និងគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រកបដោយអត្ថន័យ មានសារៈសំខាន់ និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការជឿជាក់ថា ប្រទេសអូស្ត្រាលី នឹងបន្តផ្តល់ការគាំទ្រដល់តួនាទីជាស្នូលរបស់អាស៊ាន និងនិម្មាបនកម្មសន្តិសុខអាស៊ាន ហើយសង្ឃឹមថា អូស្ត្រាលីនឹងបន្តគាំទ្រភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន របស់កម្ពុជា នៅឆ្នាំក្រោយនេះ ពីព្រោះការគាំទ្រនេះ នឹងជួយក្នុងការកសាងភាពធន់របស់តំបន់ ដើម្បីដោះស្រាយបញ្ហារួមដ៏ស្មុគស្មាញ និងជួយដល់ដំណើរការស្តារឡើងវិញរបស់យើងទាំងអស់គ្នា បន្ទាប់ពីជំងឺកូវីដ១៩ផុតរលត់ទៅ៕
ដោយ ៖ កោះកែវ




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង