ព័ត៌មានជាតិ
ក្រសួងធម្មការប្រកាសបើកដំណើរការឡើងវិញ ពិធីសាសនានិងការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា
ក្រសួងធម្មការនិងសាសនាបានប្រកាសបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនាចាប់ពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១នេះតទៅ ក្រោយបានផ្អាកដោយសារជំងឺកូវីដ១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធម្មការនិងសាសនា ចុះនៅយប់ថ្ងៃទី១១ វិច្ឆិកានេះបានឲ្យដឹងថា តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ពាក់ព័ន្ធនឹងការបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រសួងធម្មតា និងសាសនា សូមធ្វើការណែនាំដល់ ថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានាចំណុះឲ្យក្រសួងទាំងអស់ ត្រូវអនុវត្តដូចខាងក្រោម៖
– ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការបើកដំណើរការឡើងវិញនូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា តាមវត្ត វិហារ(ម៉ាស្ជិទ) ស៊ូរ៉ាវស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា។

២-ត្រូវរៀបចំត្រួតពិនិត្យប័ណ្ណចាក់សាំងរបស់ព្រះសង្ឃ និងសាសនិកគ្រប់និកាយសាសនាទាំងអស់ ព្រមទាំង អ្នកចេញ-ចូលក្នុងបរិវេណពិធី មិនឱ្យលើសពីចំនួនកំណត់របស់រដ្ឋបាលរាជធានីខេត្ត ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលកូវីដ៨-១៩។

៣-គ្រប់វត្ដ និងគ្រប់កន្លែងប្រតិបត្តិផ្នែកពាហិរសាសនា ត្រូវអនុវត្តនូវវិបានការការពារបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់គ្រប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំរបស់សម្តេចនាយករដ្ឋមន្ត្រី។
ក្រសួងបានណែនាំថា ទទួលបានសេចក្ដីណែនាំនេះ សូមប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត អ្នកដឹកនាំសាសនា និងបណ្តា អង្គភាពនានាចំណុះឱ្យក្រសួងទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយ ទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា រហូតដល់ពេលនេះ មានព្រះព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន១២១៩អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១៤២អង្គ និងអនិច្ចធម្មចំនួន១២អង្គ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ