ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សាការងារ ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌ ២០២១ ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន
សៀមរាប ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំពិភាក្សាការងារមួយ ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌២០២១ ក្នុងក្រុងសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តក្នុងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១០-១១-១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក អ៊ឺរ៉ុន ខាគីនី នាយកប្រតិបត្តិ និងសិល្បៈ នៃក្រុមហ៊ុនកាហ្វេ និងស្ថាប័ននានា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និង មន្ត្រីសំខាន់ៗជាច្រើនរូបទៀត។

លោក អ៊ឺរ៉ុន ខាគីនី នាយកប្រតិបត្តិ និងសិល្បៈ នៃក្រុមហ៊ុនកាហ្វេ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ ឆ្នាំ២០២១នេះ គឺក្នុងគោលបំណង ដើម្បីគាំទ្រដល់ការងើបឡើងវិញ នៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា និងដើម្បីប្រាប់ទៅពិភពលោកថា កម្ពុជា និងខេត្តសៀមរាប បានបើកឡើងវិញហើយ នឹងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកប្រវត្តិសាស្ត្រ វប្បធម៌ដ៏សម្បូរបែបទាំងបូរាណ និងសម័យទំនើប ដែលព្រឹត្តិការណ៍នេះ អាចធ្វើនៅទីតាំងក្នុងឧទ្យានបុរាណអង្គរ និងទីតាំងមួយចំនួននៃក្រុងសៀមរាប ដោយនឹងមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវបរទេសឲ្យដឹងបន្ថែមទៀត ពិសិល្បះ វប្បធម៌ អរិយធម៌ សាសនា និងអ្វីៗជាច្រើនទៀតទៅកាន់ពិភពលោកផងដែរ។

ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរអប្សរា លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងរៀបចំនូវព្រឹត្តិការណ៍នេះនៅក្នុងទឹកដីនៃទីក្រុងវប្បធម៌ដ៏ត្រចះត្រចង់មួយនេះ ដែលវាជាការបញ្ជាក់ឲ្យកាន់តែច្បាស់ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសពិភពលោកទាំងមូល បានឃើញនូវអ្វីដែលកម្ពុជាយើងមានទាំងវប្បធម៌ អរិយធម៌ ជាពិសេសនោះ គឺសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ដូចជាប្រាងប្រាសាទ និងតំបន់ទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង ប៉ុន្តែបញ្ហានេះ នឹងដាក់ជូនទៅថ្នាក់ដឹកនាំ ដើម្បីធ្វើការសម្រេច និងណែនាំបន្ថែម។

លោកស្រី យូ សុភា មានប្រសាសន៍ថា ពីមុនៗមកខេត្តសៀមរាប យើងធ្លាប់ទទួលនូវការរៀបចំព្រឹត្តិការណ៍ធំៗ កម្មវិធីធំៗ ជាច្រើនដងតែងតែទទួលបានជោគជ័យជាបន្តបន្ទាប់ គឺរដ្ឋបាលខេត្ត មានការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ នូវវិធានការសុវត្ថិភាពសាធារណៈ ដើម្បីរក្សាការពារភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនា ក៏ដូចជាទស្សនកិច្ចជាដើម ប៉ុន្តែយើងក៏ត្រូវតែចូលរួមអនុវត្តប្រតិបត្តិតាមគន្លងប្រក្រតីភាពថ្មីសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយពីការគំរាមកំហែងពីជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាបយើង ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្មនានាឲ្យប្រសើរឡើង និងធានាបាននូវសុវត្ថិភាពចំពោះភ្ញៀវទេសចរណ៍។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នេះ គឺដោយសារតែមើលឃើញពីសក្ដានុពលនៅក្នុងខេត្តមួយនេះ មានសម្បូរបែប ហើយមួយវិញទៀត គឺដោយសារតែពិនិត្យឃើញពីបរិបទនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តទេសចរណ៍នេះ កន្លងមកមានការធ្លាក់ចុះខ្លាំងនូវចំនួនទេសចរណ៍ ហេតុនេះគម្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌នៅក្នុងក្រុងសៀមរាបនេះ គឺវាជាឱកាសមួយសម្រាប់ទឹកដីសៀមរាប-អង្គរ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពិសេស កន្លងមកការរៀបចំព្រឹត្តិការណ៍តូចធំផ្សេងៗ នៅខេត្តសៀមរាប តែងតែទទួលបានការគាំត្រងជាបន្តបន្ទាប់ ហេតុនេះទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន កាហ្វេ សម្រេចជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។

សូមបញ្ជាក់ថា គម្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌ក្នុងក្រុងសៀមរាបនេះ មានកម្មវិធីជាច្រើន ដូចជា ៖ មានពិធីសូត្រមន្តសម្ពោធនៅប្រាសាទចៅសាយទេវតា , កម្មវិធីបង្ហោះខ្លែងឯកនៅមុខប្រាសាទអង្គរវត្ត , ការតាំងពិព័រណ៍សិល្បៈទស្សនីយភាពនៅ FCC , ការគូរគំនូរផ្ទាល់តាមដងផ្លូវនៅមាត់ស្ទឹងទល់មុខ FCC , ការលក់សៀវភៅ Writers-Reader នៅភោជនីយដ្ឋាន Banlle ផ្លូវលេខ២៦ Writers-Renders នៅ Footprints Cake នៅលើផ្លូវលេខ២៦ , ការធ្វើបទបង្ហាញនៅសាលសន្និសីទនៅវត្តដំណាក់ (CKS) MOCFA , មហោស្រពគំនូរបុរាណនៅសារមន្ទីរព្រះសីហនុ , សិប្បកម្មតម្បាញសូត្រនៅសារមន្ទីរវាយនភណ្ឌ , ការប្រកួតប្រជែងរបស់សហគមន៍ នឹងពិព័រណ៍ម្ហូបអាហារ , ទិវាបេតិកភណ្ឌវប្បធម៌អរូបី ជាមួយអង្គការយូណេស្កូនៅប្រាសាទចៅសាយទេវតា , ការបើកមជ្ឈមណ្ឌលសិល្បៈទស្សនីយភាពនៅ FCC , ការបើកមជ្ឈមណ្ឌល writers-Readersនៅកន្លែងផ្សេងៗ នៅលើផ្លូវលេខ២៦ និង FCC MOCFAផងដែរ៕
ដោយ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ