Connect with us

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារតាមប្រព័ន្ធ Online (Google Meet))ដើម្បីបង្កើនភាពកក់​ក្តៅជូនពលរដ្ឋ​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Online (Google Meet) ដោយមាន​ការចូលរួម​ពីលោក​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​លេខ​១ ផងដែរ​ដើម្បី​បង្កើន​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​រាជធានី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​នាពេលនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ផ្សព្វផ្សាយដល់​នាយទាហានតាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ត្រូវផ្តោត​ជាសំខាន់​លើ​ការងារ​ស្នូល​របស់​កងរាជអាវុធហត្ថ បង្កាបង្ក្រាប សង្គ្រោះ សំដៅ​ដល់​ការ ពង្រឹង​សន្តិសុខ​សង្គម រក្សា​សណ្តាប់​សាធារណៈ ជួយ​ដល់​ពលរដ្ឋ​ទន់ខ្សោយ រួម​នឹង​ការងារ ដែល​ត្រូវអនុវត្ត​មួយចំនួនទៀត ព្រមទាំង​បាន​ណែនាំ​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ប្រើប្រាស់​រថយន្ត​ជ្រក​ក្រោម​ស្លាក​លេខ​ខេមរភូមិន្ទ និង​រថយន្ត​គ្មាន​ពន្ធ​និង​អាករ​នាំចូល ត្រូវអនុវត្ត​ឲ្យ​បានជា​ដាច់ខាត​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋាភិបាល និង​សេចក្ដីជូនដំណឹង​របស់​អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជាពិសេស​ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់គ្នា នូវ​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ក្រើនរំលឹក​ដល់​សមាជិក​ទាំ​ង​អស់ ឲ្យ​បន្ត​ចូលរួម បង្កា ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និងអនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៤ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៣ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១១ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម