ព័ត៌មានជាតិ
ពលរដ្ឋនៅស្រុកបាទី ស្នើអធិការនគរបាលស្រុក ចាត់វិធានការក្តៅបង្ក្រាបបទល្មើស
ខេត្តតាកែវ៖ ប៉ុន្មានខែចុងក្រោយនៅឆ្នាំ ២០២១ នេះ មូលដ្ឋានស្រុកបាទី ខេត្តតាកែវ ដូចជាកំរើកបទល្មើសជាច្រើនគួរឱ្យកត់សម្គាល់ ពិសេសបទល្មើសតាមដងផ្លូវ មានដូចជា ចោរឆក់ និងចោរប្លន់។

ក្រោយមានបទល្មើសផ្ទួនៗប៉ុន្មានករណីចុងក្រោយនេះ មហាជនបានស្នើដល់សមត្ថកិច្ចស្រុកបាទី ដែលមានលោក ឆាយ កែវមុន្នី ជាអធិការនគរបាលស្រុក សូមមានវិធានការក្តៅក្នុងការបង្ក្រាបបទល្មើស ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងមូលដ្ឋាន ពិសេសអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងពលរដ្ឋលើកឡើងថា មានករណីប្រើដាវកាប់ប្លន់ម៉ូតូតាមដងផ្លូវមួយករណីកាលដើមខែវិច្ឆិកា កន្លងទៅនេះ នៅទៀបភ្លឺ តាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតនៅចំណុចភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនមួយក្រុម។ ក្រោយកើតហេតុប៉ូលិសបានកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ នៅចំណុចផ្ទះសំណាក់ ដែលស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី។ ចំណែកប៉ុន្មានថ្ងៃមុននេះ មានអ្នកគ្រូម្នាក់បង្រៀននៅអនុវិទ្យល័យ សូភី នៅឃុំសូភី ស្រុកបាទី ត្រូវបានចោរឆក់កាបូបដួលម៉ូតូបណ្តាលឱ្យរងគ្រោះសន្លប់ធំ ២ ថ្ងៃ ២ យប់ ទម្រាំដឹងខ្លួន។ ចំពោះករណីចោរឆក់កាបូបអ្នកគ្រូបង្រៀននេះ គេហទំព័រផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានសរសេរបង្ហាញថា មិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ គិតមកត្រឹមព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយកម្លាំងជំនាញនៃអធិការដ្ឋានកំពុងស្រាវជ្រាវយ៉ាងញាប់ដៃជាប់ជើងក្នុងករណីនេះ៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត