Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ចេញអនុក្រឹត្យ​ផ្លាស់ប្តូរ​ស្នងការនគរបាល​ខេត្តតាកែវ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល​ខេត្តតាកែវ ត្រូវបានផ្ទេរនិងតែងតាំងតួនាទីឲ្យទៅបម្រើការងារអគ្គនាយករងនៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។ នេះបើតាមអនុក្រឹត្យដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះហត្ថលេខាសម្រេចកាលពីថ្ងៃទី១១ ខែវិច្ឆិកា ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអនុក្រឹត្យនេះផងដែរ ក្រៅពីសេចក្តីសម្រេចផ្ទេរនិងតែងតាំងមុខតំណែងលោក សុខ សំណាង នៅមិនទាន់បានដឹងថា តើមន្ត្រីនគរបាលមួយណាដែលនិងត្រូវមកកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនៅឡើងទេគឹតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឡើងកាន់តួនាទីជាស្នងការនគរបាលខេត្តតាកែវនៅអំឡុងខែកក្កដា ឆ្នាំ២០១៧៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម