Connect with us

ព័ត៌មានជាតិ

មក​ដឹងប្រភព​ណែម​ឆ្ងាញ់​បំផុត​នៅ​បាត់​ដំបង កុំ​​ច្រឡំណែម​ថៃ និង​ណែមខ្មែរ

បានផុស

នៅ

ខេត្តបាត់ដំបង÷ ណែមបាត់ដំបងនៅតែមានឈ្មោះបោះសម្លេង និង​ការកោតសរសើរមិនដាច់ពីមាត់ពី​ពលរដ្ឋ​ទូទាំំង​ប្រទេស ហើយ​មក​ដល់​ពេលនេះ​នៅតែរក្សារសជាតិឆ្ងាញ់ដូចកាលជំនាន់ដើមដដែល។

តើមកពីលក្ខណះសម្គាល់ពិសេសបែបណាដឹងថាជាណែមអ្នកបាត់ដំបងនៅតែឆ្ងាញ់។ ដើម្បីស្រាយចម្ងល់អំពីលក្ខណះពិសេសរសជាតិរបស់ណែមអ្នកបាត់ដំបង កម្ពុជាថ្មីបានធ្វើបទសម្ភាសផ្តាច់មុខជាមួយអាជីវករដែលជាម្ចាស់ផលិតកម្មណែមនេះផ្ទាល់ក្នុងតំបន់ ដែលជាដើមកំណើតណែមជូនអ្នកអានឲ្យបានយល់ដឹងច្បាស់ អំពីភូមិសាស្ត្រដើមកំណើតរបស់អាហារសម្រន់ណែម និងលក្ខណះពិសេសដែលធ្វើឲ្យណែមខេត្តបាត់ដំបង នៅរក្សារសជាតិដើមបានដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងតំបន់ដើមកំណើតណែម ស្ថិត​ក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំនៃភូមិសាស្ត្រអាណាចក្រខេត្តបាត់ដំបង អ្នកស្រីផ្លឹង សុីណា អាយុ៥៣ឆ្នាំ ហៅអ្នកគ្រូសុីណា និងលោកស្រី សារ៉ាត់ ជាស្វាមុីជាម្ចាស់សិប្បកម្មទិញត្រីក្នុងស្រុកសម្រាប់​​ផលិតណែម បានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១១ខែវិច្ឆិក​ថា មុខរបរបន្តវេណធ្វើណែមនេះក្រុមគ្រួសារលោកស្រីបានប្រកបអស់រយះពេល១០ឆ្នាំហើយ ដោយផ្តើមពីឆ្នាំ២០១១ រហូតមកហើយនៅតែរក្សាតម្លៃនៃរសជាតិដដែល​ប្រកប​ដោយអនាម័យល្អ មានការត្រួតពិនិត្យត្រឹមត្រូវតាមបច្ចេកទេសមន្ត្រីជំនាញ មិនបំពានលើសុខភាពមនុស្សទូទៅដើម្បីតែប្រយោជន៍ផ្ទាល់គ្រួសារ ដោយគិតអំំពីផលនិងគុណប្រយោជន៍​វែង​ឆ្ងាយ បើទោះបីការចំណេញតិចក៏ដោយចុះ។

លោកស្រីបន្តថា ការប្រកបរបរនេះបច្ចុប្បន្ន លោកស្រីបានចែករំលែកជីវភាពដល់អ្នកភូមិ ដែលមានការខ្វះខាតអត់ការងារធ្វើបាន៧០គ្រួសារផងដែរមកធ្វើជាកម្មករ បើទោះបីស្ថិត​ក្នុងដំណាក់កាលកូវីដ១៩ បានកាត់បន្ថយអត្រាផលិតប្រមាណជា៥០ភាគរយក៏ដោយចុះ។

លោកស្រីក៏នៅមិនទាន់កាត់បន្ថយកម្មករឡើយទេ ដោយសារតែវិបត្តិកូវីដនាំឲ្យបាត់ចំណូល ហើយត្រូវបន្ថយថវិការប្រចាំថ្ងៃដល់ពលករ ដូច្នេះអ្នកខ្លះក៏សុំឈប់១ចំនួនតូចដែរ រង់​ចាំស្ថានភាពប្រសើរឡើងវិញ ទើប​មកបន្តការងារវិញ។
លោកស្រីបញ្ជាក់ថា កាលពីមុនដំណាក់កាលកូវីដ លោកស្រីផលិតតម្រូវតាមទីផ្សារតាមបណ្តាខេត្ត និងក្នុងខេត្ត​១​ថ្ងៃផលិតពី១ទៅ២តោនណែម ទាំងការធ្វើ និងការវិចខ្ចប់តាមបច្ចេកទេសស្តង់ដា មានអនាម័យល្អមានស្លាកយីហោកំណត់ចំណាំត្រឹមត្រូវផង។ លុះដល់ដំណាក់កាលកូវីដ អ្នកស្រីផលិតត្រឹមតែ៦ទៅ៧រយគីឡូក្រាមតែប៉ុណ្ណោះ រហូតសព្វថ្ងៃក្នុង​១ថ្ងៃ​ឃើញថា បាត់បង់ប្រាក់ចំណូលច្រើនគួសម។

លោកស្រីបានបន្តថា បច្ចុប្បន្នមានផលលំបាកនៅត្រង់ថាអ្នកស្រីត្រូវការតម្រូវរសជាតិដើម គឺត្រូវការប្រភេទត្រីក្នុងស្រុកជាចាំបាច់​សម្រាប់រក្សារសជាតិដើមដែលក្នុងនោះមានដូចជា ត្រីរ៉ស់ ត្រីឆ្តោ និងត្រីដៀបនេះជាណែមប្រភេទលេខ១ហើយឆ្ងាញ់របស់អ្នកខេត្តបាត់ដំបង។

លោកស្រីថា ពីដើមគ្មានណែមលេខ២ដូចសព្វថ្ងៃទេសម្រាប់ខេត្តបាត់ដំបង តែដោយសារតែប្រទេសថៃគេផលិតហើយខ្មែរយើងធ្លាប់ទិញមកបរិភោគថាឆ្ងាញ់ម្យ៉ាងដែរ ទើបខាងលោកស្រីសម្រេចធ្វើណែមលេខ២តាមថៃ សម្រាប់តាមតម្រូវការ​អតិថិជន​ដែលនិយមបរិភោគ។ ដោយណែមថៃដែលខ្មែរយើងដាក់ថាលេខ២នេះ គឺប្រើសាច់ជ្រូកសុទ្ធឬស្បែកជ្រូកលាយសាច់ត្រី ហើយដោយឡែក១ទៀតសម្រាប់សាច់ត្រីសុទ្ធ ក៏មានលេខ២ដែរគឺដោយសារយកត្រីពីថៃដូចជាត្រីត្រសក់ ត្រីនួនចាន់ ត្រីព្រួល ត្រីប្រលួងនិងត្រីឆ្លាតជាដើម។

ស្របជាមួយការលើកឡើងរបស់អ្នកផលិតណែមក្នុងខេត្តបាត់ដំបងនេះដែរ លោកកប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានក៏បានទទួលស្គាល់ថា ត្រីក្នុងស្រុកបច្ចុប្បន្នដែលត្រូវការផលិតធ្វើជាណែមរក្សារសជាតិដើម ក៏មានការខ្វះខាតផងដែរ ដូច្នេះអ្នកដែលផលិតរក្សារសជាតិដើមពិតជាជួបផលលំបាក ស្វែងរកទិញប្រភេទត្រីទាំង៣ប្រភេទខាងលើ។

លោក​បន្ត​ថា ពលរដ្ឋ​គួរកាត់បន្ថយបទល្មើសនេសាទដោយខុសច្បាប់ និងកាត់បន្ថយនូវអ្វីដែលបង្កឲ្យមានបរិស្ថានមិនល្អនៅក្នុងតំបន់បឹងទន្លេសាបផងដែរ។

បើយោងតាមមន្ត្រីទេសចរណ៍បានបង្ហាញថា ដើមកំណើតដំបូងការធ្វើ”ណែម”ខេត្តបាត់ដំបង គឺក្នុងឆ្នាំ១៩៩០ ការច្នៃប្រឌិត​របស់លោកស្រីឃុន ទៀងអាយុ៦១ឆ្នាំ មានអាស័យដ្ឋានក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង។ដោយផ្សំពីត្រីនិងបាយកកត្រឹម១ទៅ៣គីឡូប៉ណ្ណោះ ក្រោយមកគាត់កែឆ្នៃគ្រឿងផ្សំបន្ថែម ក៏បានត្រូវមាត់អ្នកស្រុកថាពិត​ជា​ឆ្ងាញ់ហើយក៏ល្បីដល់សព្វថ្ងៃនេះ៕

អត្ថបទ៖​ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៦ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម