ព័ត៌មានជាតិ
ពលករខ្មែរជាប់ចត្តាឡីស័ក យកទឹកអាល់កុល លាយធ្វើស្រាផឹកស្លាប់ ៦ នាក់ ១០ នាក់កំពុងសង្គ្រោះ
ពលករខ្មែរមកដេកស្នាក់នៅកន្លែងមណ្ឌលចត្តាឡីស័កក្រុងប៉ោយប៉ែតនាំគ្នាទិញ ទឹកអូអ៊ិឈិ និងទឹកក្រូច លាយនិងអាល់កុល ផឹកស្រាប់តែពុលស្លាប់ ៦នាក់នៅកន្លែងមណ្ឌលចត្តាឡីស័ក និងកំពុងសង្គ្រោះបន្ទាន់១០នាក់បន្តទៀយ។រឿងរាវនេះកើតឡើងនៅ ថ្ងៃយប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់លោកអ៊ុរាត្រី។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអមដំណើរជាច្រើននាក់ចុះដល់កន្លែងកើតហេតុបានប្រាប់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនពេលពុលនោះមានពលករខ្មែរជាច្រើននាក់មកដេកស្នាក់នៅកន្លែងមណ្ឌលចត្តាឡីស័កក្រុងប៉ោយប៉ែត១កន្លែង នៅចត្តាឡីស័កជិតចេញបានវិលទៅផ្ទះវិញហើយស្រាប់តែនៅយប់នោះពលករទាំងអស់នោះមិនដឹងគិតយ៉ាងណាបាននាំគ្នាទិញ ទឹកអូអ៊ិឈិ និងទឹកក្រូច យកមកលាយនិងអាល់កុល មកផឹកយ៉ាងសប្បាយ រយះពេលកន្លងមកមិនបានប៉ុន្មានម៉ោងផងពលករមានអាការក្អួត ចង្អោរ រហូតដល់ដេកដួលពេញកន្លែងចត្តាឡីស័ក ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះខិតខំជួយសង្គ្រោះដែរដោយសារតែ ពលករបាន យកទឹកអូអ៊ិឈិ និងទឹកក្រូច លាយនិងអាល់កុលមកផឹកធ្វើឲ្យជាតិពុលខ្លាំងមិនអាចសង្គ្រោះទាន់បណ្តាលឲ្យមានពលករស្លាប់ជាបន្តបន្ទាប់ដល់ទៅ៦នាក់ ក្នុងនោះក្រុមគ្រូពេទ្យកំពុងដឹកពលករតានរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំនួន ១០នាក់ទៀតមិនដឹងថាពលករទាំង១០នាក់នោះអាចសង្គ្រោះបានរឺអត់ទេ។

លោក អ៊ុំ រាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករដែលស្លាប់នោះកំពុងធ្វើការទំនាក់ទំនងទៅគ្រួសារមកយកសពទៅធ្វើបុណ្យនៅផ្ទះរាងៗខ្លួនហើយ។
ចំណែកពលករទាំង១០ដែលសង្គ្រោះបន្ទាន់នោះក្រុមគ្រួពេទ្យកំពុងយកចិត្តទុកដាក់ជួយសង្គ្រោះយ៉ាងខ្លាំងផងដែរសង្ឃឹមថាពលករទាំង១០នាក់នេះអាចសង្គ្រោះបានទៅចុះ៕


វ៉ាន ណាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ