ព័ត៌មានជាតិ
មិត្តហ្វូនបន្តរកឃើញអតិថិជនមានសំណាងប្រចាំខែតុលា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន5000៛»
កាលពីព្រឹកថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2021 មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ តុលា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Card_5000Riel_Full_HD-01-1024x576.png)
លោក ម៉ក សាយ័ណ្ណ រស់នៅខេត្តកំពត ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ពេលក្រុមការងារខាងមិត្តហ្វូនទាក់ទងទៅដំបូង ថាខ្ញុំបានឈ្នះរង្វាន់ធំ iPhone 12 Pro ពីក្រុមហ៊ុន តែខ្ញុំគិតថានេះជាការបោកប្រាស់ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់បកស្រាយពីក្រុមការងារមិត្តហ្វូន ក៏ដូចជាការមិនតម្រូវឱ្យបង់ប្រាក់អ្វីមុនដូចករណីបោកប្រាស់ដទៃ ហើយខ្ញុំក៏បានចូលទស្សនាការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការហ្វេសប៊ុករបស់ក្រុមហ៊ុនមិត្តហ្វូនទៀតផងនោះទើបខ្ញុំជឿជាក់ ហើយសប្បាយចិត្តមែនទែន និងឡើងមកទទួលរង្វាន់តែម្តង ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុនបន្តរីកចម្រើនជោគជ័យទៅមុខជានិច្ច” ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/05-CARD-5000RIEL-BIG-WINNER_MAR_21-01-1024x1024.png)
អតិថិជនមានសំណាងម្នាក់ទៀតក៏មកពីខេត្តកំពតដែរ លោក អ៉ិន ទូច ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “ធ្លាប់តែឃើញគេឈ្នះ ឥឡូវនេះបានឈ្នះម្តង មានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ព្រោះកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ធ្វើឡើងច្រើនខែហើយ និងបន្តធ្វើដល់ចុងខែធ្នូ មិននឹកស្មានថាសំណាងមានពិត ខ្ញុំពិតជាបានឈ្នះពិតមែន គឺ iPad 8 ហើយក៏មានពាក្យខ្លះចង់ប្រាប់ទៅបងប្អូនថា ក្រុមហ៊ុនពិតជាបានផ្តល់រង្វាន់ជូនពិតៗ និងមិនតម្រូវឱ្យបង់ជាប្រាក់មុនអ្វីឡើយ ព្រោះគ្រប់ករណីឆបោកអំពីការឈ្នះរង្វាន់ផ្សេងៗ តែងតែតម្រូវឱ្យបង់ប្រាក់ជាមុន ជាចុងក្រោយសូមក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើតនូវកម្មវិធីនេះឡើងដែលផ្តល់រង្វាន់ជូនពិតៗតែម្តង” ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/05-CARD-5000RIEL-BIG-WINNER_MAR_21-03-1024x1024.png)
ចំណែកឯអតិថិជនមានសំណាងម្នាក់ទៀត ភិក្ខុ លី ហួន មកពីខេត្តតាកែវ ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/05-CARD-5000RIEL-BIG-WINNER_MAR_21-02-1024x1024.png)
គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន កាតកោស 5000 រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ។ មិនតែប៉ុណ្ណោះ រាល់ការបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬហៅទៅកាន់លេខ 1510 ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត