ព័ត៌មានជាតិ
សមាគមមួយស្នើសុំលើកលែងការបង់ថ្លៃសេវាធ្វើតេស្តកូវីដ និងចេញវិញ្ញាបនបត្រដល់ពលករក្រៅប្រទេស
ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា នឹងស្នើសុំទៅក្រសួងសុខាភិបាលលើកលែងការបង់ថ្លៃសេវាការធ្វើតេស្តជំងឺកូវីដ១៩ និងចេញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩ដល់ពលករខណៈតម្លៃសេវាមានតម្លៃថ្លៃរហូតដល់១៣០ដុល្លារអាមេរិក។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា «យើងនឹងស្នើសុំទៅក្រសួងសុខាភិបាលលើកលែងការបង់ថ្លៃសេវាការធ្វើតេស្តរកជំងឺកូវីដ១៩ និងចេញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩ សម្រាប់ពលករក្រៅប្រទេសដែលជាការអំណោយផលដល់ពួកគាត់ទៅធ្វើការដោយស្របច្បាប់បើមិនដូច្នេះទេ ពួកគាត់ត្រូវទៅខ្លីលុយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទៅធ្វើតេស្ត»។
លោកបានបន្តថា បច្ចុប្បន្ននេះពលករទៅធ្វើការនៅជប៉ុនត្រូវបង់ប្រាក់ចំនួន១៣០ដុល្លារអាមេរិក ក្នុងនោះ១០០ដុល្លារសម្រាប់ចំណាយទៅលើការធ្វើតេស្តតាមម៉ាស៊ីន PCR និង៣០ដុល្លារទៀតសម្រាប់ចំណាយទៅលើការចេញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩ដែលមានតម្លៃថ្លៃដែលពួកគាត់មិនមានលទ្ធភាពក្នុងការចំណាយទៅលើសេវាទាំងនេះឡើយ។
លោកបានបន្ថែមទៀតថា «ប្រសិនបើមានការលើកលែងសេវាទាំងនេះនោះ ប្រៀបដូចជាការធ្វើបុណ្យជាមួយពលករយើងអីចឹងដែរ ពិសេសពលករធ្វើការនៅប្រទេសថៃដើម្បីអាចឱ្យពួកគាត់អាចទៅស្វែងរកការងារធ្វើនៅប្រទេសថៃដោយស្របច្បាប់និងកាត់បន្ថយការលួចឆ្លងដែនដោយខុសច្បាប់»។
លោកបានឱ្យដឹងទៀតថា នៅពេលដែលពលករទៅធ្វើការដោយខុសច្បាប់ នឹងធ្វើឱ្យមានបញ្ហាច្រើនហើយចុងក្រោយធ្លាក់បន្ទុកមកលើរដ្ឋាភិបាលវិញដដែល ព្រោះថា ពេលចូលឆ្លងដែនខុសច្បាប់តម្រួតថៃត្រូវបញ្ជូនត្រឡប់មកវិញហើយត្រូវយកគាត់មកធ្វើចត្តាឡីស័ក ធ្វើតេស្តរកកូវីដហើយពេលរកឃើញត្រូវព្យាបាល ត្រូវចំណាយយ៉ាងច្រើនថ្លៃអាហារ និងព្យាបាលនិងស្នាក់នៅដែលត្រូវចំណាយយ៉ាងច្រើនលើសការធ្វើតេស្តទៅទៀត។
លោកបានបន្តទៀតថា សម្រាប់ពលករម្នាក់ចេញទៅធ្វើការនៅក្រៅប្រទេសត្រូវចំណោយថវិកាជាង២០០ដុល្លារអាមេរិកដើម្បីរៀបចំលិខិតឆ្លងដែន និងរៀបចំឯកសារផ្ទាល់ខ្លួន។ ចំពោះប័ណ្ណធ្វើការងារនិងវីសាគឺជាបន្ទុករបស់និយោជក។
លោកបានបញ្ជាក់ថា នាពេលខាងមុខនេះរដ្ឋាភិបាលថៃនឹងបើកប្រទេសឡើងវិញដើម្បីទទួលពលករបរទេសពិសេសប្រទេសជិតខាងថៃរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ដោយសារថៃមានតម្រូវការពលករច្រើន។
លោក អន ប៊ុនហាក់ បានបន្ថែមថា ពលករដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំងដែលបញ្ហានេះពលករយើងមិនមានបញ្ហានោះទេព្រោះថាពលករបានចាក់វ៉ាក់សាំងរួចហើយ និងការធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីន PCRដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩ដែលពលករត្រូវចេញថ្លៃតេស្តខ្លួនឯង។
លោក អនប៊ុនហាក់ បានបន្ថែមទៀតថា ប៉ុន្តែពេលចូលទៅដល់ប្រទេសថៃមិនតម្រូវឱ្យពលករបង់ទេជាកាតព្វកិច្ចរបស់និយោជកថៃត្រូវបង់ជំនួសទាំងការធ្វើតេស្តនិងចេញថ្លៃព្យាបាលប្រសិនបើពលករនោះមានវិជ្ជមានកូវីដ១៩។ យ៉ាងណាក៏ដោយលោកបានមានប្រសាសន៍ថា យើងនៅមិនទាន់ទទួលបាននីតិវិធីជាផ្លូវការពីភាគីថៃនៅឡើយទេ។ ប៉ុន្តែយើងបានត្រៀមពលករមានវីសាប្រមាណ៩ពាន់នាក់រួចហើយ។
លោកប្រធានសមាគមបានបន្តទៀតថា នៅសល់៩ពាន់នាក់នេះដោយសារតែការរង់ចាំយូរកន្លងមកមានពលករមួយចំនួនដែលបានចុះឈ្មោះទៅធ្វើការនៅប្រទេសថៃ៣០ទៅ៥០ភាគរយបានលួចចូលទៅក្នុង
ប្រទេសថៃហើយមានខ្លះចូលបាននិងខ្លះទៀតត្រូវតម្រួតថៃចាប់បញ្ជួនត្រឡប់មកវិញ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?