Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងកំពត វាយកម្ទេចសំណង់អនាធិបតេយ្យដែលសង់តាមមាត់ព្រែក​

បានផុស

នៅ

អាជ្ញាធរ​ក្រុង​កំពត ដឹកនាំ​ដោយ​លោក លាង រឿន​សុធី កាល​ថ្មីៗ​នេះ បាន​ប្រើ​ធម៌ក្តៅវាយកម្ទេច​សំណង់​អាណាធិបតេយ្យ​ដែល​សាងសង់​នៅតាម​ឆ្នេរ​មាត់​ព្រែក​កំពត ក្នុងនោះ​ក៏មាន​សំណង់​របស់លោក សេស យ៉ុង ផងដែរ​។ ​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើងបន្ទាប់ពី​អាជ្ញាធរ​ក្រុង​កំពត​បាន​ជូនដំណឹង​ចំនួន​២​ដង​កន្លង​មកហើយ ដោយ​តម្រូវឱ្យ​ម្ចាស់​សំណង់​ខុសច្បាប់​ទាំងអស់ រុះ​រើចេញ​ជាបន្ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​វាយកម្ទេច​សំណង់​ខាងលើ គេ​ឃើញ​វត្តមានលោក លាង រឿន​សុធី អភិបាលក្រុង​កំពត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ក្រុង បាន​ដឹកនាំ​កម្លាំងចម្រុះ ដោយបាន​សហការ​ជាមួយ​ថ្នាក់​ខេត្ត​ដែលមាន លោក សេង សេរី​បុត្រ អភិបាលរង​ខេត្តកំពត ចុះ​អនុវត្ត ដើម្បី​រុះរើ​សំណង់​ដែល​សាងសង់​រំលោភ​ចូលក្នុង​មាត់​ព្រែក​កំពង់បាយ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​/​ខេត្តកំពត​។​

តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ក្រុង​កំពត បាន​បង្ហាញថា ដើម្បី​រៀបចំ​សោភ័ណភាព​មាត់​ព្រែក​កំពត សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេចរ និង​ក្រោម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពត អាជ្ញាធរ​ក្រុង​បាន​ជូនដំណឹង​ឱ្យ​ម្ចាស់​សំណង់​ខុសច្បាប់​រុះរើ​ចេញ​ជាបន្ទាន់​។​ដូច្នេះ​ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង ឱ្យមាន​ភាពលេច​ធ្លោ អាជ្ញាធរ​ក្រុង​នឹង​ចាត់វិធានការ​ក្តៅ ដោយ​មិន​រើសមុខ ឬ​ប្រកាន់​បក្ខពួក​នោះឡើយ​។​

សូមបញ្ជាក់ថា ដោយសារ​ម្ចាស់​សំណង់ ដែលមាន​ឈ្មោះ សេស យ៉ុង បាន​ល្មើស​៣​ករណី ទី​១-​បូម​ខ្សាច់​ចាក់​រំលោភ​ព្រែក​ពង្រីក​ដី​ខ្លួន ទី​២-​រៀប​ខឿន​ថ្ម​រំលោភ​យក​ព្រែក និង​ទី​៣-​សង់​ខ្ចូ​ស ជា​ជើង​បេតុង​ឆ្អឹង​ដែក មាន​ទំហំ​ធំ​ហើយ​រឹងមាំ ទើប​អាជ្ញាធរ​សម្រេច​វាយកម្ទេច​តែម្តង​។​

គួររម្លឹកថា កន្លងមក​អាជ្ញាធរ​ក្រុង​កំពត បាន​ជូនដំណឹង​ឱ្យ​ម្ចាស់​សំណង់​នានា ដែល​សង់​នៅលើ​មាត់​ព្រែក​កំពត ឱ្យ​រុះ​រើចេញ ដោយ​ក្នុងនោះ​ម្ចាស់​សំណង់​មួយចំនួន​បាន​អនុវត្តតាម​គោលការណ៍​របស់​អាជ្ញាធ​រ ប៉ុន្តែ​នៅក្នុង​ចំណោម​នោះ ក៏មាន​ម្ចាស់​សំណង់​ខ្លះ​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ដូចជាលោក សេស យ៉ុង ជាដើម ទើប​អាជ្ញាធរ​សម្រេច​បញ្ចេញ​ក​ណ្តា​ប់​ដៃ​ដែក​ចាត់វិធានការ​ក្តៅ​បែបនេះ​តែម្តង​។​

ចំពោះ​ការ​វាយកម្ទេច​សំណង់​អនាធិបតេយ្យ​នៅតាម​មាត់​ព្រែក​កំពត​នេះ មហាជន​បាននិងកំពុង​អបអរ​សាទរ ហើយក៏​ចាំ​មើលថា ចុះ​បើសិន​ជាមាន​សំណង់​ខុសច្បាប់​ស្រដៀង​នឹង​សំណង់​ខាងលើ​ដែរនោះ តើ​អាជ្ញាធរ​អាចមាន​ចំណាត់​ការបន្ត​ដែរឬទេ​?៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋបាលខេត្តកណ្ដាលចង់យកចំណូល៧០%ពីវិស័យរ៉ែ និងថាមពល ទៅអភិវឌ្ឍវិស័យអប់រំ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានជាតិ១៦ នាទីutes មុន

មជ្ឈមណ្ឌលAWA ព្រលែងក្រពើភ្នំចូលបឹងធម្មជាតិជាង៧០ក្បាលក្នុងរយៈពេល២ឆ្នាំ

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តដើម្បីឱ្យប្រជាជនងាយស្រួលស្វែងរកការងារធ្វើ

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារាសម្តែងជើងចាស់ អុឹម ផល្លា សម្តែងការដឹងគុណដល់ប្រមុខដឹកនាំកម្ពុជា ដែលគិតគូរដល់ខ្លួន ខណៈកំ​ពុងខ្វះខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម