ព័ត៌មានជាតិ
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ
ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមនឹង ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ នាព្រឹ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំកន្លែងវេទិកា ដើម្បី ធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកានេះ។
ក្នុងការចុះពិនិត្យនិងរៀបចំទីតាំង គ្រោងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្តទាំង ២ ព្រមទាំង អាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ
គួររំលឹកផងដែរថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន។ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងផ្លូវតភ្ជាប់សងខាងស្ពាន។ ដោយស្ពាននេះ មានប្រវែងសរុប១១៣១ម និងទទឹង១៣,៥០ម ជាប្រភេទស្ពានបេតុងសរសៃ ដែក គ្រោងចំណាយថវិកាសរុប៥៦,៩៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
គម្រោងស្ពាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុនសំណង់សៀងហៃ គ្រុប (Shanghai Construction Group) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ តាមគម្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេលចំនួន៤២ខែចាប់ពីខែកុម្ភៈឆ្នាំ ២០១៨ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខ៕
អត្ថបទ៖ ហុង ម៉េងហៀ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត