ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន បើកកិច្ចប្រជុំកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍តាមZoom
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង តាមរយៈប្រព័ន្ធ ZOOM នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។
លោកជំទាវក៏បានបន្តទៀតថា ៖ មកដល់ពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺមានរយៈពេល ៤៣ឆ្នាំហើយ ដែលជា អង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជាដែលនាពេលនោះ សមាគមមានឈ្មោះថា « សមាគមនារី សង្គ្រោះជាតិ » ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និង កែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ។ បច្ចុប្បន្ននេះក្រោមដំបូល នៃសុខសន្តិភាពក្រោមការដឹកនាំនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានផ្តល់ការលើកទឹកចិត្ត ដល់ស្ត្រីជាថ្នាក់ដឹកនាំនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ រួមមាន ផ្កាយ១ ផ្កាយ២ ផ្កាយ៣ ផ្កាយ៤ និងនារីក្នុងជួរថ្នាក់ដឹកនាំ ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ល។ រហូតដល់បង្កើតឱ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀបាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានស្ត្រីជាវេជ្ជបណ្ឌិតផងដែរ ។
លោកជំទាវក៏បានផ្តាំផ្ញើរដល់គណៈកម្មាធិការសាខាសមាគមនារីខេត្តកោះកុង ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមនាថ្ងៃនេះ នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១- បន្តចូលរួមកិច្ចសហការបំផុសចលនាអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាប្រចាំ តាមគ្រប់រូបភាពនិងគ្រប់ មធ្យោបាយនូវគោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេចនានា ក៏ដូចជា សមិទ្ធិផលរបស់រាជរដ្ឋាភិបាល សំដៅបញ្ជ្រាបការយល់ដឹង ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ។ ជាពិសេស ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព និងមិនមានការរំខាន និងការផ្តល់ការគាំពារ សង្គមជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើន គឺជាស្ត្រីដែលបានទទួលអត្ថប្រយោជន៍នេះ ។
២- ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តនូវតួនាទីភារកិច្ច និងត្រូវបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសាខាសមាគមនារីខេត្ត ដែលទើបបានតែងតាំងនាពេលនេះ។
៣- អនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិស ទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត ២០២២-២០២៣។
៤- ជំរុញឱ្យស្ត្រីដែលមានតួនាទី ត្រូវខិតខំបំពេញតួនាទីភារកិច្ចតាមជំនាញនីមួយៗ ក្នុងការកសាងនិងបង្កើនសមត្ថភាព ជំនឿជឿជាក់លើខ្លួនឯង ដើម្បីឱ្យស្ត្រី ទទួលបានឋានៈតួនាទី និងចូលរួមធ្វើសេចក្តីសម្រេចអោយ កាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ជម្រុញដល់ស្ត្រីទាំងក្នុងការងារអង្គបោះឆ្នោត និងការឈរឈ្មោះជាជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ នាពេលខាងមុខ ។
៥- ត្រូវបន្តផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារី ពង្រីកសមាជិកថ្មី និងបង្កើតអនុសាខាសមាគមនារីស្រុក ក្រុង និងបណ្តាញសមាគមនារីនៅតាមស្ថាប័ន មន្ទីរអង្គភាព និងនៅមូលដ្ឋានឃុំ សង្កាត់ ឱ្យសមស្របតាមបច្ចុប្បន្នភាពរបស់ខេត្តកោះកុង។
៦- ពង្រឹង និងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នាអំពីទស្សនៈគោលជំហរនយោបាយ សតិអារម្មណ៍ ចាត់តាំង ឱ្យកាន់តែរឹងមាំ ជាពិសេសត្រូវចេះសហការ ទទួលយកនូវការដឹកនាំ និងការផ្តល់យោបល់ជាមួយថ្នាក់នាំខេត្ត។
៧. សូមសមាជិក សមាជិការទាំងអស់ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បើទោះបីជា ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្ននេះមានការថយចុះយ៉ាងណាក៏ដោយ ជាពិសេស អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង