ព័ត៌មានជាតិ
ខេត្តព្រះសីហនុ អនុញ្ញាតឱ្យបើកសកម្មភាពសេដ្ឋកិច្ច ឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១១ ខែវិច្ឆិកា បានប្រកាសអនុញ្ញាតឱ្យមានសកម្មភាពសេដ្ឋកិច្ច សង្គមទាំងអស់ដំណើរការឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានសុខាភិបាលខ្ជាប់ខ្ជួន។

ដោយសារសកម្មភាពសេដ្ឋកិច្ច សង្គមត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពជាប្រក្រតីឡើងវិញជាបន្តបន្ទាប់ ដោយក្នុងនោះមាន ដូចជា ការបើកសាលារៀន ទីផ្សារលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន តំបន់ទេសចរណ៍ ព្រមទាំងសកម្មភាពការងារ និងមុខរបរមួយចំនួនធំទៀតដែលមានហានិភ័យកម្រិតទាបក៏ត្រូវបានអនុញ្ញាតឱ្យបើកឱ្យដំណើរការឡើងវិញ ប៉ុន្ត ត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។

សម្រាប់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកមុនគេក្នុងការទទួលទេសចរណ៍វ៉ាក់សាំង សម្រាប់ ការមកទស្សនាកំសាន្តនៅក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។
សេចក្ដីជូនដំណឹងបញ្ជាក់ការណែនាំទាំង ៧ ចំណុចខាងក្រោម៖
១-បញ្ចប់ការធ្វើចត្តាឡីស័កផង និងបន្តធ្វើការងារផង ព្រមទាំងបញ្ឈប់ការធ្វើចត្តាឡីស័កចំពោះបុគ្គលិក កម្មករនិយោជិតនៅក្នុងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់។
២-ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំង អស់ត្រូវអនុញ្ញាតឱ្យបុគ្គលិក កម្មករ និយោជិតរបស់ខ្លួនអាចចេញ ចូលទីតាំងអាជីវកម្មបានតាមការកំណត់ព្រមព្រៀង គ្នា ឬអាចចេញទៅសម្រាកនៅផ្ទះ ឬទីសំណាក់របស់ខ្លួនបាន នៅក្រោយពេលបញ្ចប់ម៉ោងការងារ។
៣-ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវពង្រឹងការអនុវត្តវិធានសុខាភិបាល និងវិធានការ «ការពារ និង ៣កុំ» របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជាមួយបុគ្គលិក កម្មករ និយោជិតរបស់ខ្លួន ក៏ដូចជាអ្នកមកទទួលសេវា។
៤-ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវធានាថាបុគ្គលិក កម្មករ និយោជិត និងភ្ញៀវចេញចូលទាំងអស់ត្រូវតែពាក់ម៉ាស ត្រូវបានវាស់កម្ដៅ ដើម្បីពិនិត្យ សុខភាពជាបឋមមុនពេលចូលទៅកាន់ទីកន្លែងបំពេញការងារ ផ្តល់សេវា និងចូលទៅទទួលសេវា។ ត្រូវរៀបចំឱ្យមាន។ការក្ខេន QR Code (Stop Covid-19) មានឧបករណ៍វាស់កម្ដៅ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ អាល់កុល ឬអាល់កុល ជែល សាប៊ូលាងដៃ ដោយត្រូវខិតខំអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SoP សម្រាប់ភ្ញៀវ និងកម្មករបុគ្គលិក និយោជិតបានប្រើប្រាស់គ្រប់គ្រាន់ និងជាប្រចាំ។
៥-ក្នុងករណីមានការសង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលិក កម្មករ នៅក្នុងទីតាំងអាជីវកម្មនោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងត្រូវម្ចាស់ការចាត់ចែងយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ដោយប្រើឧបករណ៍ តេស្តរហ័ស (Rapid Test) ជាបន្ទាន់។
៦-ក្នុងករណីបានរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលិក កម្មកររបស់ខ្លួនម្ចាស់ទីតាំងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដែលនៅជិតបំផុត ដើម្បីចាត់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរព្យាបាលអ្នកជំងឺកូវីដ-១៩ ឬអនុញ្ញាតឱ្យគាត់ទៅព្យាបាលជំងឺនៅតាមផ្ទះ (ក្រោយពីការវាយតម្លៃរបស់ក្រុមគ្រូពេទ្យលើស្ថានភាពសុខភាពរបស់អ្នកជំងឺ)។
៧-ក្រោយពេលបុគ្គលិក កម្មករ និយោជិតបានជាសះស្បើយពីជំងឺកូវី៥-១៩ ដោយមានការបញ្ជាក់ពីមន្ទីរ សុខាភិបាលខេត្ត ត្រូវអនុញ្ញាតឱ្យគាត់ចូលបម្រើការងារនៅកន្លែងដើមវិញដោយគ្មានការរើសអើងឡើយ។សេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា សូមអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់នៅក្នុងខេត្តព្រះសីហនុជ្រាប និងអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង