ព័ត៌មានជាតិ
អាជ្ញាធរបង្កើនការរឹតបន្តឹងមណ្ឌលចត្តាឡីស័កកូបធំ ក្រោយមានអ្នកពុលស្លាប់៧នាក់
លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍នៅរសៀលថ្ងៃទី១២វិច្ឆិកានេះថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានដាក់វិធានការបង្កើនការរឹតបន្តឹងត្រួតពិនិត្យការចេញចូលនៅមណ្ឌលចត្តាឡីស័កកូបធំ ក្រោយមានមនុស្ស៧នាក់បានស្លាប់ ដោយសង្ស័យពុលអាល់កុលលាយភេសជ្ជៈ។

លោកបានបន្តថា រហូតមកដល់ពេលរសៀលថ្ងៃទី១២វិច្ឆិកានេះ ក្នុងចំណោមអ្នកដែលបានផឹកអាល់កុល លាយភេសជ្ជៈតែអូអ៊ីឈីកូកាកូឡា និងទឹកបរិសុទ្ធ យកទៅផឹកជំនួសស្រាចំនួន ២១ នាក់ ស្រី២នាក់បានស្លាប់៧នាក់ ស្រីម្នាក់ ដែលក្នុងនោះស្លាប់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត១នាក់ ស្លាប់នៅមន្ទីពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី៤នាក់ និងស្លាប់នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន២នាក់។ លោកបានបន្តទៀតថា ចំណែកអ្នកនៅសល់១៤នាក់ទៀត មាន២នាក់ កំពុងលាងឈាមនៅមន្ទីរពេទ្យខេត្តសៀមរាប និង១២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតមានសុខភាពធម្មតាទេ។ ប៉ុន្តែអាចមានការប្រែប្រួលទៅតាមអ្នករងគ្រោះផឹកអាល់កុលលាយជាមួយភេសជ្ជៈខាងលើ ព្រោះថាមានអ្នកខ្លះបានផឹកតាំងពីថ្ងៃទី៩ ខ្លះទី១០វិច្ឆិកាហើយមានបញ្ហានៅរសៀលថ្ងៃទី១១ម្សិលមិញ។


លោកបានបន្ថែមថា ចំពោះអាល់កុលដែលពួកគាត់បានលាយជាមួយភេសជ្ជៈនោះ គឺបើកនៅមណ្ឌលចត្តាឡីស័ក និងខ្លះទៀតសាច់ញាតិទិញមកពីខាងក្រៅ។ លោកបានបញ្ជាក់ថា បើតាមការសាកសួរមានអ្នកខ្លះផឹកជាងកន្លះលីត្រ អីចឹងហើយបានជាធ្វើឱ្យពួកគាត់មានអាការៈពុលខ្លាំងរហូតដក់បាត់បង់ជីវិត។
លោកប្រធានមន្ទីរបានបញ្ជាក់ថា« ខ្ញុំមិននឹកស្មានសោះថា ពួកគាត់ហ៊ានយកអាល់កុលលាងដៃយកមកលាយផឹកជាមួយភេសជ្ជៈអីចឹងសោះ»។ លោកបានឱ្យដឹងទៀតថា យើងបានយកសំណាកដែលអ្នកពុលទាំងនោះទៅធ្វើពិសោធន៍នៅមន្ទីរពិសោធន៍ជាតិ និងខាងកាំកុងត្រូក៏បានយកទៅពិនិត្យដែរ ដើម្បីដឹងថាតើកម្រិតជាតិពុលប៉ុន្មានបានជាបណ្តាលឱ្យមនុស្សស្លាប់បែបនេះ។

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឱ្យដឹងនៅរសៀលនេះថា ករណីមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យនេះ សង្ស័យអាល់កុលលាងដៃលាយជាមួយភេសជ្ជៈប៉ូវកម្លាំង។ លោកវេជ្ជបណ្ឌិតបានបន្តថា « យើងកំពុងធ្វើតេស្តបន្តនៅមន្ទីរពិសោធន៍ Lab Control Phnom Penh.ហើយនឹងដឹងលទ្ធផលឆាប់ៗនេះ»៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត