Connect with us

ព័ត៌មានជាតិ

រៀបអាពាហ៍ពិពាហ៍ មិនកំណត់មនុស្សចូលរួម តែត្រូវកំណត់ដោយទំហំទីតាំង និងមួយតុ ៧ នាក់

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីក្នុងការបើកទូលាយជាងមុនសម្រាប់ប្រជាពលរដ្ឋរៀបចំអាពាហ៌ពិពាហ៌​ ដោយលែងកំណត់ចំនួនមុនស្ស តែត្រូវផ្អែកទៅលើទំហំទីតាំង និងគម្លាតសុវត្តិភាព ដែលជាវិធានរបស់ក្រសួងសុខាភិបាលគឺបាន កំណត់មួយតុ ចំនួន ៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងសារពិសេសតាមប្រព័ន្ធអេឡិចត្រូនិតេឡេក្រាម នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ សម្ដេចតេជោបានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនសម្តេចបានប្រកាសថាឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ដែលកំណត់មនុស្សយ៉ាងច្រើន ២០០ នាក់ដោយមិនគិត អ្នកផ្ដល់សេវាជ្សេងៗ។

ប៉ុន្តែក្រោយពីការពិនិត្យឡើងវិញបើការកំណត់បែបនេះគឺមិនសមស្របនោះទេ គឺយើង​យកស្តង់ដារនៃការអនុវត្តតាមវិធានសុខាភិបាលមកប្រើ គម្លាតដែលត្រូវដាក់មួយតុចំនួន ៧ នាក់ ប្រសិនបើមានទីតាំងធំអ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើបានអាចអញ្ជើញ ៥00នាក់ ៧00នាក់ ឬ១០០០នាក់ប៉ុន្តែត្រូវតែធានាចាំបាច់នៅការរក្សានូវគម្លាតនៅតាមតុទៅតាមទីកន្លែងធ្វើ។

សម្តេចតេជោបានបន្តទៀតថា “យើងមិនអាចកំណត់ចំនួនមនុស្ស ២00 នាក់ស្មើៗគ្នាបានទេ។ ដូចនេះសូមផ្ដល់ជូនបងប្អូនជនរួមជាតិគឺសម្រេចចិត្តទៅតាមទីកន្លែង និងមានមនុស្សតិចឬច្រើនគឺអាស្រ័យទៅលើទំហំនៃទីកន្លែង”។

ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការពិនិត្យឱ្យបានច្បាស់ចំនួនអ្នកដែលចូលរួមពិធីអាពាហ៍ពិពាហ៍អញ្ជើញតែមនុស្សណាដែលបានចាក់វ៉ាក់ សាំងបានពីរដូសឡើង ក៏ប៉ុន្តែក៏មានការលើកលែងក្នុងករណីអ្នកដែលមិនបានចាក់ដោយសារការហាមឃាត់របស់គ្រូពេទ្យគឺមិនជាបញ្ហានោះទេ។

ក៏ប៉ុន្តែអ្នកដែលគេចវេសពីការចាក់វ៉ាក់សាំងមិនគួរគប្បីត្រូវលើកទឹកចិត្តឲ្យមានការអញ្ជើញចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នេះទេដែលវាអាចជាភ្នាក់ងារចម្លងមេរោគទៅកាន់អ្នកដ៏ទៃនៅក្នុងអាពាហ៍ពិពាហ៍។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា នេះជាការបើកទូលាយបន្ថែមទៀតសម្រាប់ការបើកប្រទេសឡើងវិញហើយក៏ជាការរៀបចំនូវពិធីឲ្យបានសមរម្យក្នុងពេលដែលយើង បានចាក់វ៉ាក់សាំងគ្រប់គ្រាន់។ ប៉ុន្តែសម្តេចក៏នៅតែអំពាវនាវឲ្យរក្សានូវគម្លាត បន្ថែមទៅដោយការចាក់វ៉ាក់សាំង បូកបន្ថែមទៅដោយវិធានការសុខាភិបាលដែលត្រូវប្រកាន់យកនៅពេលចូលទៅដល់កន្លែងពិធីនៅតែចាំបាច់សម្រាប់ឱ្យបងប្អូនមានសុវត្ថិភាពនៅក្នុងពេលចូលរួមពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់គូស្រករថ្មី។ ជាមួយនេះសម្តេច ក៏បានសូមជូនពរឱ្យគូស្រករថ្មីដែលប្រុងនឹងរៀបការកុំឲ្យមានបញ្ហាកើតឡើង និងជាការបញ្ចប់កង្វល់របស់បងប្អូនដែលមានការពិបាកក្នុងការជ្រើសរើសភ្ញៀវមកចូលរួមពិធីការ៕

អត្ថបទៈ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ១៥ នាទីutes មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានជាតិ៣៩ នាទីutes មុន

គម្រោងប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល៣០ម៉ឺនហិកតា សម្រេចបាន ១០%

ព័ត៌មានជាតិ៥៦ នាទីutes មុន

ផ្កាអង្គារសិល្ប៍ឆ្នាំនេះ ឡើងថ្លៃព្រោះ ផ្កាចេញមិនទាន់ ខណៈផ្កាដទៃសម្បូរដូចរាល់ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម