ព័ត៌មានជាតិ
អនុញ្ញាតឱ្យរៀបចំពិធីសាសនាដោយមិនកំណត់ចំនួនមនុស្សតែត្រូវប្រើស្តង់ដាររក្សាគម្លាត ១ម៉ែត្រកន្លះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជូនដល់សាសនិកគ្រប់សាសនានៅទូទាំងប្រទេសកម្ពុជាថា រាល់ការ រៀបចំពិធីសាសនានានាគឺអាចប្រារព្ធធ្វើទៅបានដោយមិនកំណត់ចំនួនមនុស្សចូលរួមឡើយ ប៉ុន្តែត្រូវតែធានាឱ្យមាននូវការរក្សាគម្លាតសុវត្ថិភាពដោយកំណត់យកស្តង់ ដារគម្លាតក្នុងចម្ងាយ១ម៉ែត្រកន្លះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
នៅសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារពិសេសជូនជនរួមជាតិនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេលប្រមាណ ១៥ នាទី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្រាប់ពិធីសាសនាគឺក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងធម្មការនិងសាសនាដោយកំណត់យក ការរក្សាគម្លាតធ្វើជាមូលដ្ឋានហើយការកំណត់ចំនួនមនុស្សគឺមិនត្រឹមត្រូវនោះទេគឺអាស្រ័យទៅតាមទីកន្លែង បើកន្លែងតូចគឺមានមនុស្សតិចតែបើកន្លែងធំអាចមានមនុស្សច្រើន ប៉ុន្តែត្រូវតែពិនិត្យឱ្យបានច្បាស់ថាអ្នកចូលរួមទាំងអស់គឺសុទ្ធតែទទួលបានវ៉ាក់សាំងរួចរាល់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រះសង្ឃ សាសនិកឥស្លាមក៏ដូចជាគ្រិស្តបរិស័ទ គ្រប់រូបទាំងអស់ត្រូវពិនិត្យទៅលើការគោរពវិធានសុខាភិបាលហើយត្រូវ ពាក់ម៉ាស,អាកុលលាងដៃ,រក្សាគម្លាតសុវត្ថិភាព,ជាការចាំបាច់។សារនេះបញ្ជូនសម្រាប់ខាងផ្នែកសាសនាគ្រប់សាសនាទាំងអស់ដើម្បីអនុវត្តនៅទូទាំងប្រទេស៕
ដោយ ៖ ណារី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត