ព័ត៌មានជាតិ
មកដល់ម៉ោងនេះពលករនៅមណ្ឌលចត្តាឡីស័ក ដែលយកអាកុល លាយនឹងភេសជ្ជៈ បានស្លាប់៧នាក់ហើយ
បន្ទាយមានជ័យ ៖ តាមការឲ្យដឹងពីមន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅដឹងថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នេះ ពលករនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនាំគ្នា ទិញភេសជ្ជៈ ក្នុងនោះមាន ទឹកអូអ៊ីឈីក ទឹកក្រូច និងអាល់កុលចាក់លាយគ្នាយកមកផឹកបណ្តាលឲ្យពុល ចំនួន២១នាក់ ក្នុងនោះបានស្លាប់៧នាក់ ពលករ១៤នាក់មិនស្លាប់បានបញ្ជូនទៅមន្ទីរពេទ្យ៣កន្លែងផ្សេងគ្នាមានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី នៅខេត្តបន្ទាយមានជ័យនិងទៅមន្ទីរពេទ្យនៅខេត្តសៀមរាប។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករដែលពុលធ្ងន់ធ្ងរជាងគេគឺពលករចូលចិត្តផឹកស្រាមិនសូវខកខាន មកចត្តាឡីស័កក្នុងមណ្ឌលហើយបាននាំគ្នាលួចផឹកចាក់ផ្សំចូលគ្នារវាងអាល់កុលអាយ លាយជាមួយទឹកភេសជ្ជៈអូអិឈឺកទឹកក្រួច។

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធាន មន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលបាន ចុះមកពិនិត្យ ស្រាវជ្រាវបន្ថែមជាមួយសមត្ថកិច្ចផ្សេងទៀត ករណីពុល អាល់កុលអាយលាយនឹងទឹកអូអ៊ីឈីកទឹកក្រូចនេះក្រោយពីផឹកហើយបានស្លាប់ចំនួន៣នាក់ បន្ទាប់មកស្លាប់៤នាក់ទៀត តមកបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន៤នាក់ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី១នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចំនួន ១៤នាក់។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹងទៀតថា ការស្លាប់នេះដោយសារក្នុងអាល់កុលអាយនោះមានជាតិអេតាណុលកម្រិតខ្ពស់។
ប៉ុន្តែលទ្ធផលផ្លូវការត្រូវរង់ចាំការនាំសំណាកទៅពិនិត្យមន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាលសិន។ លោកវេជ្ជបណ្ឌិតកែវ ពេជ្ជសុវណ្ណ អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ករណីពុលនេះ សង្ស័យអាល់កុលមេតាណុលហើយ បើយកអាល់កុលធម្មតាឬអេទីលអាល់កុល មកលាយ អត់គ្រោះថ្នាក់ដល់ស្លាប់ទេ។

រីឯសមត្ថកិច្ចជំនាញប្រាប់ថា អាល់កុលបាញ់ឬលាងដៃដែលបង្កពុលខាងលើ មិនទាន់ស្គាល់ប្រភពមកពីណាគ្រាន់តែសន្និដ្ឋានថា ជាផលិតផលអាយ មិនចេញពីក្រុមហ៊ុនដែលទទួលស្គាល់ឡើយ។ហើយជាតិមេតាណុលក្នុងអាល់កុលនោះ ខ្លាំងជាងក្នុងស្រាថ្នាំតាំងកួយ ដែលពុលកន្លងមកក្នុងខេត្តនិងក្នុងប្រទេសទៅទៀត៕
ដោយ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?