ព័ត៌មានជាតិ
បើកការដ្ឋានជួសជុលកំណាត់ផ្លូវជាង៦គីឡូម៉ែត្រ ឆ្លងកាត់ខណ្ឌ៣នៅជាយក្រុង ជាចំណងដៃរបស់សម្ដេចតេជោហ៊ុនសែន
ភ្នំពេញ ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣នៃរាជធានីភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានជួសជុលឡើងវិញក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ពិធីបើកការដ្ឋាននេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ នេះគឺជាការដ្ឋានទី១ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យដំណើរការស្ថាបនាផ្លូវជាង៦ គីឡូម៉ែត្រនេះឡើងវិញ។

លោកឃួង ស្រេងបានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។

លោកឃួង ស្រេងបន្តទៀតថា សម្តេចតេជោមិនត្រឹមតែរំដោះប្រទេសជាតិពីចំណុចសូន្យនិងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ។ តែសម្ដេចបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថែមទៀត។ ជាក់ស្តែងនៅដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ លោកឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ និងដូសជំរុញ សូមទៅទទួលការចាក់សាំងនៅតាមមណ្ឌលសុខភាពនានានៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរក៏ត្រូវតែសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់គ្នា។

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍លើកឡើងថា កំណាត់ផ្លូវ១ខ្សែដែលបានបើកការដ្ឋានជួសជុលខាងលើនេះ មានប្រវែង៦,៤៩០ម៉ែត្រនៅក្នុងភូមិសាស្ត្រអន្តរខណ្ឌគឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំងខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។

លោកបន្តថា នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយបញ្ញាជំនន់ទឹកភ្លៀងបានធ្វើឲ្យកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ ដោយមើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋលោកឃួង ស្រេងក៏បានលើក ផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើន ត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។ សម្រាប់ឆ្នាំ២០២១នេះលោកឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការរដ្ឋាន ជួសជុលផ្លូវខាងលើនេះ ឡើងវីញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល មានសាច់ផ្លូវទំហំ១២ ម៉ែត្រនិងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ