Connect with us

ព័ត៌មានជាតិ

អាវុធ​សង្គ្រាម​ចំនួន ៣៣ ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុង​ចំការ ក្នុងស្រុក​ភ្នំព្រឹក

បានផុស

នៅ

បាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​អាវុធ ចំនួន ៣៣ ដើម ដែល​នៅមាន​គុណភាព​១០០% ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​សមត្ថកិច្ច​។

ការប្រទះឃើញ​អាវុធ​នេះ គឺ​នៅ​ចំណុច ក្នុង​ចំការ​មៀន ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។

​បន្ទាប់ពី​បាន ឃើញ​អាវុធ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចុះទៅពិនិត្យ ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នា​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា សមត្ថកិច្ច​បាន​រកឃើញ​អាវុធ​ចំនួន​៣៣​ដើម ស្ថិត​ក្នុង​ចម្ការ​មៀន​មួយ​កន្លែង នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​អាវុធ​ចំនួន​៣៣ ដើម​ដែល​សមត្ថកិច្ច​រក​ឃើញ​នេះ​ជា​ប្រភេទ​អាកា (AK)​ស្វ័យ​៣០​ដើម បង់​៤០​បង់ និង​អាវុធ​M79 ចំនួន​០៣ ដើម។ សមត្ថកិច្ច​បាន បញ្ជាក់​ថា បន្ទាប់ពី​បានទទួល​ដំណឹង​នេះ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​សមត្ថកិច្ច ខេត្តបាត់ដំបង​ស្រាវជ្រាវ​រក​ប្រភព​បន្ថែមទៀត និង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា ។ ពេលនេះ​សមត្ថកិច្ច បាន​យក​អាវុធ​ទាំងអស់​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ហើយ​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៧ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម