ព័ត៌មានជាតិ
គិតត្រឹមខែតុលា ២០២១ ក្រុមហ៊ុនជប៉ុនបានវិនិយោគនៅកម្ពុជាចំនួន ១៤៦ គម្រោងនិងមានទុនវិនិយោគប្រមាណ ២.៨៥៣ លានដុល្លារ
គិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២១ មានក្រុមហ៊ុនជប៉ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាចំនួនចំនួន ១៤៦ គម្រោងមានទុនវិនិយោគសរុបប្រមាណ ២.៨៥៣ លានដុល្លារ អាមេរិកក្នុងនោះមានគម្រោងវិនិយោគចំនួន៦៦បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

បើតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្ដីពីច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណា ចក្រកម្ពុជាដើម្បីផ្សព្វផ្សាយជូនវិនិយោគិននិងធុរជនជប៉ុនក្រោមវត្តមានលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ ជាដោយមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា,ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន តំណាងធនា គារមីហ្ស៊ូហូ ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុននៅក្នុងនិងក្រៅប្រទេសជប៉ុនរួមទាំងក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាស្រាប់ប្រមាណជិត៤០០ក្រុមហ៊ុនបានចូលរួម។

លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹ ក្សាអភិវឌ្ឍន៍កម្ពុជាដែលបានតាក់តែងច្បាប់ថ្មីស្ដីពីវិនិយោគនេះអស់រយៈពេលជាច្រើនឆ្នាំនិងបានទទួលយកមតិព្រមទាំងសំណូមពរពីតំណាងផ្នែកឯកជននិងសហគមន៍ ធុរកិច្ចជប៉ុននៅកម្ពុជាដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយយកទៅដាក់បញ្ចូលក្នុងច្បាប់ថ្មីស្ដីពីវិនិយោគនេះ។

ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការប្រកាសឱ្យប្រើនូវច្បាប់នេះនឹងជាយុទ្ធសាស្ត្រមួយដ៍មានប្រសិទ្ធភាពនិងទាន់ពេលវេលាក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិនៃជំងឺកូវីដ ១៩ព្រមទាំងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញនិងប្រកួតប្រជែងខ្ពស់មួយនៅក្នុងតំបន់សម្រាប់ការវិនិយោគប្រកបដោយគុណ ភាពនិងចីរភាព។

លោកបានបញ្ជាក់នូវការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចជំរុញនិងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាដើម្បីឆ្ពោះទៅរកវឌ្ឍន ភាពនិងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា ការតាក់តែងច្បាប់វិនិយោគថ្មីនេះស្របតាមការចង្អុលបង្ហាញរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ (IDP) និង បានឆ្លងកាត់ការសិក្សាស្រាវជ្រាវនិងកិច្ចពិគ្រោះយោបល់ជាច្រើនលើករួមទាំងកិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជន ។ ច្បាប់វិនិយោគ ថ្មីនេះត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋានជាក់ស្តែងនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាព្រមទាំងតម្រូវការជាក់ស្តែងរបស់វិនិយោគិនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច,បដិវត្តឧស្សាហកម្មទី៤, បរិវត្តកម្មឌីជីថលនិងការ រអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩។

លោកមានសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលានាថ្ងៃនេះសហគមន៍ធុរកិច្ចជប៉ុននិងវិនិយោគិនជប៉ុននៅកម្ពុជាបានយល់កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់នេះហើយនឹង ជួយផ្សព្វផ្សាយដល់វិនិយោគិនជប៉ុនពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជាបន្ថែមទៀត៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?