Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃនិមន្តបិណ្ឌបាតតាមទីផ្សារ ប្រឈមការចាប់ផ្សឹក

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់ព្រះសង្ឃមិនត្រូវនិមន្តបិណ្ឌបាតតាមទីផ្សារឡើយហើយក្នុងករណីព្រះសង្ឃអង្គណាល្មើស នឹងត្រូវប្រឈមការចាប់ផ្សឹកដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។

ការអំពាវនាវនេះបានធ្វើឡើង ក្រោយពេលក្រសួងធម្មការនិងសាសនា បានប្រកាសបើកដំណើរការឡើងវិញពិធីសាសនានិងការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣វិច្ឆិកានេះ​ថា ជន​ខិលខូច​មួយចំនួន ដែលយកសាសនាធ្វើជាឈ្នាន់សម្រាប់ធ្វើអាជីវកម្មដូចជាដើររ៉ៃអង្គាសប្រាក់ ឬធ្វើសង្ឃក្លែងក្លាយត្រូវបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងប្រឈមនឹងទោសទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ​ដែរ លោក​ធ្វើការអំពាវនាវដល់ព្រះសង្ឃដែលនិមន្តបិណ្ឌបាតរាល់ថ្ងៃ នៅតាមភូមិនានាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះជំងឺកូវីដ១៩ ទោះបីស្ថានភាពជំងឺនេះមានភាពធូរស្រាលក៏ដោយ។

លោកសេង សុមុនី បានបន្តថា «ពេលនិមន្តបិណ្ឌបាតតាមភូមិព្រះសង្ឃត្រូវពាក់ម៉ាស ឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូឬអាកុលឲ្យបានញឹកញាប់ និងត្រូវដាក់ព្រះកាយឲ្យនៅឆ្ងាយពីពុទ្ធបរិស័ទប្រមាណជាង២ម៉ែត្រ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ សំដៅធ្វើយ៉ាងណាកុំឲ្យនាំជំងឺនេះមកចំលងដល់ព្រះសង្ឃផ្សេងៗទៀត»។

លោកសេង សុមុនី បានបន្ថែមថា បច្ចុប្បន្ននេះព្រះសង្ឃនៅភ្នំពេញ អាចនិមន្តបិណ្ឌបាតបានឡើងវិញជាបណ្តើរៗហើយដោយសារស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ បន្ទាប់ពីបានផ្អាកមួយរយៈដោយសារមានផ្ទុះជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយ លោក សេង សុមុនី បានអំពាវនាវដល់ព្រះសង្ឃមិនត្រូវនិមន្តទៅបិណ្ឌបាតនៅតាមទីផ្សារឡើយ ក្នុងករណីព្រះសង្ឃអង្គណាល្មើសនឹងត្រូវប្រឈមនឹងការចាប់ផ្សឹកដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថារហូតដល់ពេលនេះ មានព្រះព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន១២១៩អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១៤២អង្គ និងអនិច្ចធម្មចំនួន១២អង្គ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម