Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែវ តាមរយៈ ប្រព័ន្ធ ZOOM នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ លោកជំទាវបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពរដ្ឋនៅទូទាំងប្រទេស។

លោកជំទាវបានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ូច ភា ដែលបានដឹកនាំនិងគ្រប់គ្រងខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ទទ្ទឹមនឹងនោះសម្រាប់ការកែសម្រួលសមាសភាពនារីខេត្តតាកែវនាពេលនេះក៏មានការគាំទ្រពីអភិបាល នៃគណៈអភិបាលខេត្តផងដែរ។

លោកជំទាវអបអរសាទរចំពោះលោកជំទាវជាសមាសភាពដែលបានប្រកាសតែងតាំងក្នុងថ្ងៃនេះ ដោយបានធ្វើការផ្តាំផ្ញើរដូចតទៅ ៖

១. ត្រូវអនុវត្តតាមតួនាទីភារកិច្ចដែលមានចែងក្នុងសេចក្តីសម្រេច និងតាមលក្ខន្តិកៈរបស់សមាគមនារី ដោយគោរពតាម មានរបបប្រជុំ រៀនសូត្រ របបសុំយោបល់ របបចុះមូលដ្ឋាន និងរបបរាយការណ៍។

២. សូមសមាជិក សមាជិកាទាំងអស់ត្រូវបង្កើនការយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាយលដាលនូវជំងឺកូវីដ១៩ ដោយត្រូវរៀនរស់ជាមួយនឹងកូវីដ១៩ និងគោរពតាមវិធានការរបស់ក្រសួងសុខាភិលបាល និងវិធានរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ខណៈពេលដែលស្ថានភាពឆ្លង និងស្ថានភាពស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជាបានធ្លាក់ចុះយ៉ាងណាក៏ដោយ។

៣. បន្តចូលរួមកិច្ចសហការបំផុសចលនាអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាប្រចាំ តាមគ្រប់រូបភាពនិងគ្រប់ មធ្យោបាយនូវគោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេចនានា ក៏ដូចជា សមិទ្ធិផលរបស់រាជរដ្ឋាភិបាល សំដៅបញ្ជ្រាបការយល់ដឹង ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ ជាពិសេស ចូលរួមផ្សព្វផ្សាយអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព និងមិនមានការរំខាន និងការផ្តល់ការគាំពារ សង្គមជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើន គឺជាស្ត្រីដែលបានទទួលអត្ថប្រយោជន៍នេះ។

៤. ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តនូវតួនាទីភារកិច្ច និងត្រូវបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសាខាសមាគម នារីខេត្ត ដែលទើបបានតែងតាំងនាពេលនេះ។

៥. អនុវត្តឲ្យបានជោគជ័យនូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅ ដណ្តើមជោគជ័យក្នុងការបោះឆ្នោត ២០២២-២០២៣។

៦. ជំរុញឱ្យស្រ្តីដែលមានតួនាទី ត្រូវខិតខំបំពេញតួនាទីភារកិច្ចតាមជំនាញនីមួយៗ ក្នុងការកសាងនិងបង្កើនសមត្ថភាព ជំនឿជឿជាក់លើខ្លួនឯង ដើម្បីឱ្យស្រ្តី ទទួលបានឋានៈតួនាទី និងចូលរួមធ្វើសេចក្តីសម្រេចឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំព្រះរាជទ្រព្យ
ជីវិតកម្សាន្ដ២៧ នាទីutes មុន

របាំព្រះរាជទ្រព្យ ទទួលបានការសាទរលើសលប់ ពីអ្នកទស្សនាចម្រុះជាតិសាសន៍ ក្នុងការសម្តែងនៅប៉ារីស

ព័ត៌មានជាតិ២៨ នាទីutes មុន

ស្នងការខេត្តបាត់ដំបង ដាស់តឿនមន្រ្តីក្រោមឱវាទកុំមើលឃើញតែលុយពេក

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ភរិយាកវី ស្វាយ សំអឿ ដង្ហោយរកជំនួយព្យាបាលជំងឺ និងអាហារ សម្រាប់ជីវិតចុងក្រោយ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ព្រះអង្គម្ចាស់លុចសំបួ សោយទិវង្គតទាំងព្រះជន្មវ័យក្មេង ២២ វស្សា ដោយសារជំងឺកម្រមួយ

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក លី ធុជ ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថា្នក់បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម