ព័ត៌មានជាតិ
អនុវត្តការងារប្រចាំថ្ងៃទាំង៧ទិសដៅសំខាន់ៗដែលកម្លាំងអាវុធហត្ថត្រូវបន្តពង្រឹងនិងអន្តរាគមន៍គ្រប់ពេលវេលា
ដើម្បីវឌ្ឍនភាពការងារ ក្នុងជួរវរអន្តរាគមន៍ លើភារកិច្ចចាំបាច់ដែលត្រូវអនុវត្តប្រចាំថ្ងៃទាំង៧ទិសដៅសំខាន់ៗដែលកម្លាំងអាវុធហត្ថបន្តពង្រឹងនិងអន្តរាគមន៍គ្រប់ពេលវេលាដើម្បីរក្សាសន្តិសុខសណ្តាប់សង្គមសម្រាប់បំរើជូនពលរដ្ឋដោយមិនគិតនើយហត់។ នេះជាការលើកឡើងរបស់លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងពេលដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញប្រជុំតាមផែនការដែលបានត្រៀមរួចជាស្រេច។

លោកវរសេនីយ៍ឯក សៀ ទីន បានថ្លែងថា ការប្រជុំនូវផែនការអនុវត្តន៍របស់កម្លាំងអាវុធហត្ថរាជធានីនាពេលនេះគីដើម្បីដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ ជាអាថ៌រួមមាន៧ទិសដៅសំខាន់ៗទី១ ការបំពេញបេសកកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្ឌលព្យាបាលកូវីដ-១៩ ដែលខ្លួនទទួលខុសត្រូវ។ ទី២ការចេញប្រតិបត្តិការ បង្កា បង្ក្រាប បទល្មើស។ ទី៣ ការហ្វឹកហាត់ពង្រឹងសមត្ថភាព។ ទី៤ ការថែទាំមធ្យោបាយប្រើប្រាស់ ។ ទី៥ ការថែទាំអាវុធគ្រាប់ ។ ទី៦ ការត្រួតពិនិត្យសុវត្ថិភាព តាមបណ្តាឃ្លាំង ការិយាល័យ ក្នុងទីបញ្ជាការ។
ទី៧. ការធ្វើអនាម័យក្នុងការរស់នៅក្នុងអង្គភាពក៍លំនៅដ្ឋានរៀងៗខ្លួន។

សូមបញ្ចាក់ថា រាល់កិច្ចប្រជុំម្ដងៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្សព្វផ្សាយ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅដល់ការ ពង្រឹងសន្តិសុខសង្គម រក្សាសណ្តាប់សាធារណៈ ជួយដល់ពលរដ្ឋទន់ខ្សោយ រួមនឹងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀត ព្រមទាំងបានណែនាំដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលប្រើប្រាស់រថយន្តជ្រកក្រោមស្លាកលេខខេមរភូមិន្ទ និងរថយន្តគ្មានពន្ធនិងអាករនាំចូល ត្រូវអនុវត្តឲ្យបានជាដាច់ខាតតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាល និងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេសត្រូវអនុវត្តឲ្យបានគ្រប់គ្នា នូវបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការក៏បានក្រើនរំលឹកដល់សមាជិកទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕









អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង