ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្ត
ភ្នំពេញ ៖ គណៈអភិបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណាឃួងស្រេង,ក្រុមប្រឹក្សារាជធានីភ្នំពេញដឹកនាំដោយលោកម៉ប់ សារិន និងលោកស្រីព្រមទាំងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តវង្គដ្ឋបូរីកបិលភ័ស្ត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខដើម្បីប្រមូលបច្ច័យកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តថែមទៀត។

ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវសង្ហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ច នៅថ្ងៃសៅរ៏ ៩កើត ខែកត្តិកឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង៣រសៀលទៅមានការជួបជុំពុទ្ធបរិស័ទ ប្រារព្ធពិធីក្រុង ពាលី និងនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសម្តែងព្រះបរិត និងសម្តែងធម៌ទេសនាក្នុងបរិវេណសាលារាជធានីភ្នំពេញ។

នាឱកាសនោះដែរ គេឃើញមានពុទ្ធបរិស័ទ សប្បុរសជន អស់លោក លោកស្រីមកពីទីជិតឆ្ងាយបានចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនមានមាតា បិតាជីដូនជីតា ញាតិការ ទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខផង និងដើម្បី រួមចំណែកទ្រទ្រង់ការខ្វះខាតរបស់ព្រះសង្ឃ និងលើកកំពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើងរុងរឿងតរៀងទៅផងដែរ។

ផ្អែកតាមបរិបទថ្មីនៃដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ នៅមិនទាន់សាបរលាបអស់នៅឡើយនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានណែនាំឲ្យមានការរៀបចំការជួបជុំពុទ្ធបរិស័ទជិតឆ្ងាយរួមទាំងការរក្សាគម្លាតដើម្បីការពារសុវត្ថិភាពជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដែលយើងមិនដឹងថា វានៅកន្លែងណានោះ។ ខ្លឹមសារនៃពិធីបុណ្យកឋិនទាន នៅរក្សាដដែលពុំមានការប្រែប្រួល គឺយើងត្រូវធានាថា យើងធ្វើទៅបានទាំងបុណ្យ និងរក្សាសុវត្ថិភាពតាមវិធានរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺ៣ការពារ ៣កុំផងដែរ។

កឋិនទាន គឺជាបុណ្យដែល មានកាលវេលាច្បាស់លាស់មិនមែនចេះតែធ្វើបានគ្រប់ពេលនោះទេក្នុងន័យជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តនីមួយៗ ហើយក្នុង១វត្តអាចដង្ហែអង្គកឋិនចូលបានតែម្តងប៉ុណ្ណោះ ក្នុង១រដូវកាលក៏ដូចជួយសម្រួលដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវភ្លៀងទៀតផង។

នាឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅៗរបស់សម្តេចបានចាប់មគ្គផលក្នុងអង្គកឋិនទាននេះចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ៕
ដោយ ៖ ស្រីរ័ត្ន


















-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ